បន្ទាប់ពីចូលចតកំពង់ផែអន្តរជាតិ Cam Ranh ភ្ញៀវទេសចរបានទៅទស្សនាទីក្រុង Nha Trang ដោយជិះស៊ីក្លូ ទិញទំនិញដោយសេរី ទស្សនាទេសភាព ថតរូប និងទៅទស្សនាភូមិសិប្បកម្ម... ទន្ទឹមនឹងនោះ ភ្ញៀវទេសចរក៏ត្រូវបានបញ្ជូនទៅអគារ SEA Empyrean Cam Ranh Beach Resort ដើម្បីជ្រើសរើសដំណើរទេសចរណ៍ដោយរថយន្តក្រុង។ នៅវេលាម៉ោង ៨ យប់ថ្ងៃដដែល នាវាបានចាកចេញពីកំពង់ផែ Cam Ranh ដើម្បីបន្តទៅកាន់កំពង់ផែ Keelung ប្រទេសតៃវ៉ាន់ (ចិន)។

leftcenterrightdel
នាវាទេសចរណ៍អន្តរជាតិ STAR NAVIGATOR ចូលចតនៅកំពង់ផែអន្តរជាតិ Cam Ranh

យោងតាមស្ថិតិរបស់មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Khanh Hoa ចាប់ពីដើមឆ្នាំ ២០២៥ រហូតមកដល់បច្ចុប្បន្ន ខេត្ត Khanh Hoa បានទទួលនាវាទេសចរណ៍អន្តរជាតិចំនួន១០ ដែលមានភ្ញៀវទេសចរជាង ១៥,៧០០ នាក់មកទស្សនា។ យោងតាមការចុះឈ្មោះពីក្រុមហ៊ុននាវាសមុទ្រអន្តរជាតិ ដល់ខែធ្នូ ឆ្នាំ២០២៥ ខេត្ត Khanh Hoa នឹងទទួលនាវាទេសចរណ៍អន្តរជាតិចំនួន ១៦ ដែលមានភ្ញៀវទេសចរប្រហែល ២៩,៨៥០ នាក់។ នេះជាសញ្ញាវិជ្ជមានសម្រាប់ការងើបឡើងវិញ និងអភិវឌ្ឍដំណើរកំសាន្តតាមនាវារបស់ខេត្ត Khanh Hoa រួមចំណែកដល់ជោគជ័យនៃវិស័យទេសចរណ៍ខេត្ត Khanh Hoa៕

បកប្រែដោយ Thanh Cong