ខេត្ត Khanh Hoa ទទួលភ្ញៀវទេសចររុស្ស៊ីមកវៀតណាមឡើងវិញ
កប.អនឡាញ - នារសៀលថ្ងៃទី ១៧ ខែមីនា ជើងហោះហើរលេខ ZF2577 របស់ក្រុមហ៊ុនអាកាសចរណ៍ Azu Air LLC ដែលចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ Irkutsk (សហព័ន្ធរុស្ស៊ី) បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Cam Ranh (ខេត្ត Khanh Hoa វៀតណាម) ដោយនាំភ្ញៀវទេសចររុស្ស៊ីចំនួន ២៣១ នាក់មកកាន់ខេត្តនេះ។
នេះជាជើងហោះហើរជួល (Charter flight) លើកដំបូងដែលនាំភ្ញៀវទេសចររុស្ស៊ីមកកាន់ក្រុង Nha Trang ចាប់តាំងពីការរាតត្បាតជំងឺកូវីដ-១៩ ផ្ទុះឡើងនៅឆ្នាំ ២០២០ រហូតមកដល់បច្ចុប្បន្ន។ ក្រុមហ៊ុន Anex វៀតណាម គឺជាសហគ្រាសដែលធ្វើការនាំចរន្តភ្ញៀវទេសចររុស្ស៊ីខាងលើឱ្យត្រឡប់មកខេត្ត Khanh Hoa វិញ។
សហគ្រាសនេះនឹងដំណើរការជើងហោះហើរជួលឡើងវិញពីទីក្រុងចំនួន ១១ របស់រុស្ស៊ីទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Cam Ranh រួមមានទីក្រុងម៉ូស្គូ, Ekaterinburg, Kabarovsk, Vladivostok, Barnaul, Krasnojarsk, Novosibirsk, Irkutsk, Tomsk, Novokuznetsk, Blagoveschensk ដោយគ្រោងថានឹងមានជើងហោះហើរ ១២ ជើងក្នុងខែមីនា។ ចាប់ពីខែមេសាដល់ខែមិថុនាឆ្នាំ២០២៥ នឹងមានជើងហោះហើរពី ៥០ ទៅ ៥៥ ជើងក្នុងមួយខែ ហើយចាប់ពីខែកក្កដា ឆ្នាំ២០២៥ នឹងមានជើងហោះហើរពី ៩០ ទៅ ១០០ ជើងក្នុងមួយខែ។
    |
 |
ភ្ញៀវទេសចររុស្ស៊ីថតរូបជាមួយតំណាងខេត្ត Khanh Hoa |
យោងតាមការស្ថិតិរបស់មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Khanh Hoa ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ចំនួនភ្ញៀវទេសចរសរុបមកខេត្តសម្រេចបានជាង ២.៥ លាននាក់ កើនឡើង ១៩.៦៩% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤។
ក្នុងនោះ ភ្ញៀវទេសចរអន្តរជាតិមកខេត្ត Khanh Hoa ត្រូវបានគេប៉ាន់ប្រមាណថា នឹងសម្រេចបានជាង ១.៣ លាននាក់ កើនឡើង ១២.៥៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ភ្ញៀវទេសចរក្នុងស្រុកត្រូវបានគេប៉ាន់ប្រមាណថាសម្រេចបានជាង ១.២ លាននាក់ កើនឡើង ២៨.៩៣% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ក្នុងរយៈពេល ២ ខែដំបូងនៃឆ្នាំ២០២៥ ភ្ញៀវទេសចររុស្ស៊ីមកខេត្ត Khanh Hoa សម្រេចបានប្រហែល ២៤,០០០ នាក់ ដែលកើនឡើង ៧៣.១៥% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥៕
បកប្រែដោយ Thuy Anh