leftcenterrightdel
ពិធីទទួលវិញ្ញាបនបត្ររបស់ UNESCO ដែលទទួលស្គាល់ ពិធីបុណ្យ Ba Chua Xu ភ្នំស្វាម ជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។ (រូបថត៖ baoangiang)

ក្នុងពិធីនេះ លោក Jonathan Baker ប្រធានតំណាងអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ប្រចាំនៅវៀតណាម បានប្រគល់ វិញ្ញាបនបត្ររបស់ UNESCO ដែលចុះបញ្ជី “ពិធីបុណ្យ Ba Chua Xu ភ្នំស្វាម” ក្នុងបញ្ជី បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ជូនដល់ថ្នាក់ដឹកនាំក្រសួងវប្បធម៌ កីឡា និង ទេសចរណ៍វៀតណាម និងថ្នាក់ដឹកនាំខេត្ត An Giang។

ថ្លែងមតិក្នុងពិធីនេះ ឧប នាយករដ្ឋមន្ត្រីវៀតណាមលោក Mai Van Chinh បានចាត់ទុកថា នេះជាព្រឹត្តិការណ៍ ប្រកបដោយអត្ថន័យសំខាន់ដើម្បីលើកតម្កើងនិងផ្សព្វផ្សាយអំពីបេតិកភណ្ឌនៃពិធីបុណ្យ Ba Chua Xu ភ្នំស្វាម ខេត្ត An Giang។ ទន្ទឹមនឹងនោះ ផ្សព្វផ្សាយតម្លៃបេតិកភណ្ឌ វប្បធម៌ប្រពៃណីរបស់ខេត្ត An Giang ទៅកាន់ភ្ញៀវទេសចរក្នុងស្រុក និងបរទេសផងដែរ។

“ពិធិបុណ្យ Ba Chua Xu ភ្នំស្វាម ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ពិតជាកិត្តិយសមួយ។ ប្រជាជនបណ្ដាជនជាតិនៅខេត្ត An Giang និង ក្រសួង មន្ទីរ ស្ថាប័នពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ ការពារបរិយាកាសវប្បធម៌របស់ ជនជាតិ; អភិរក្ស និងពង្រីកតម្លៃនៃពិធីបុណ្យនិយាយដោយឡែក និងបេតិកភណ្ឌ វប្បធម៌វៀតណាម និយាយរួម”។

នៅថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២៤ ក្នុងសម័យប្រជុំលើកទី ១៩ នៃគណៈកម្មាធិការអន្តរ រដ្ឋាភិបាលរបស់អនុសញ្ញា UNESCO ឆ្នាំ ២០០៣ សម្រាប់ការការពារបេតិកភណ្ឌ វប្បធម៌អរូបី ដែលបានប្រារព្ធឡើងនៅប្រទេសប៉ារ៉ាហ្គាយ ពិធីបុណ្យ Ba Chua Xu ភ្នំ ស្វាម របស់វៀតណាមត្រូវបាន UNESCO ចុះបញ្ជីជាផ្លូវការនៅក្នុងបញ្ជីបេតិកភណ្ឌ វប្បធម៌អរូបីនៃមនុស្សជាតិ៕

តាម vovworld.vn