នាព្រឹកថ្ងៃទី ១៥ ខែមីនា នៅបឹង Hoan Kiem ទីក្រុងហាណូយ សមាគមនារីទីក្រុងហាណូយបានសម្របសម្រួលជាមួយមន្ទីរវប្បធម៌ និងកីឡាហាណូយ រៀបចំមហោស្រព “ស្ត្រីរដ្ឋធានីដើម្បីសន្តិភាព និងការអភិវឌ្ឍន៍” ឆ្នាំ២០២៥។ ព្រឹត្តិការណ៍នេះមានការចូលរួមពីកម្មាភិបាល នារី និងប្រជាជនយ៉ាងច្រើនកុះករក្នុងរដ្ឋធានីជិត ១ ពាន់នាក់។
នេះគឺជាសកម្មភាពដ៏មានអត្ថន័យមួយរបស់ស្រ្តីរដ្ឋធានីក្នុងខែមីនា ឆ្ពៅទៅរកខួបលើកទី ៥០ នៃការរំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ (១៩៧៥ - ២០២៥) ។
បើកកម្មវិធីមហោស្រពនេះ គឺជាការប្រកួតដើរម៉ារ៉ាតុង "ស្ត្រីរាជធានីដែលមានសុខភាពល្អ និងស្រស់ស្អាត" លើកទី២ ដែលមានកីឡាករ-កីឡាការិនី ប្រមាណជិត ១០០០នាក់ ដែលមានអាយុចន្លោះពី ១៨ ដល់ ៦០ឆ្នាំ ចូលរួម។
មហោស្រពនេះក៏មានសកម្មភាពដូចជា៖ មហោស្រពនពណ៌របស់ជនជាតិ; ការដាក់តាំងបង្ហាញផលិតផលរចនាប្រកបដោយភាពច្នៃប្រឌិតដែលធ្វើពីផ្កា សំលៀកបំពាក់ជនជាតិ ផលិតផលច្នៃប្រឌិតពីភូមិរបរនៅទីក្រុងហាណូយ និងប្រទេសមួយចំនួនដោយមានការចូលរួមពីស្ថានទូត សមាជិកនៃអង្គការមិត្តភាព និងសិល្បករ អ្នករចនាម៉ូដ...
តាមរយៈកម្មវិធីមហោស្រពឆ្នាំនេះ “ស្ត្រីរដ្ឋធានីដើម្បីសន្តិភាព និងការអភិវឌ្ឍន៍” ឆ្នាំនេះ សមាគមន៍នារីទីក្រុងហាណូយក៏ចង់រួមចំណែកលើកតម្កើងការរួមវិភាគទានរបស់នារីរដ្ឋធានីក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច លើកកំពស់ការច្នៃប្រឌិត រួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍វប្បធម៌ កសាងរដ្ឋធានីអារិយធម៌ និងទំនើប ទីក្រុងដើម្បីសន្តិភាព។
បកប្រែដោយ Duy Hoan
Type the code from the image