ក្ដីរំភើបចិត្ដនិងមោទនភាពបានបង្ហាញយ៉ាងច្បាស់នៅកម្មវិធី នៅពេលដែលគណៈកម្មការរៀបចំ ក៏ដូចជាកម្មាភិបាល យុទ្ធជន និងយុវជនជំនាន់ក្រោយ បានស្តាប់នូវរឿងរ៉ាវរបស់វីរអ្នកម្ដាយវៀតណាម ឧត្តមសេនីយ៍ វីរជនកងកម្លាំងប្រដាប់អាវុធប្រជាជន និងអតីតយុទ្ធជនដែលចូលរួមក្នុងការតស៊ូប្រឆាំងនឹងសហរដ្ឋអាមេរិកដើម្បីសង្គ្រោះជាតិ ជាពិសេសចូលរួមដោយផ្ទាល់នៅក្នុងយុទ្ធនាការហូជីមិញជាប្រវត្តិសាស្ត្រ។

កម្មវិធីនេះធ្វើឡើងនៅតំបន់កេរ្ដិ៍ដំណែលជាតិពិសេស-វិមានឯករាជ្យជាតិ ដែលជាទីតាំងប្រវត្តិសាស្ត្រវីរភាពនៃរយៈពេល ៥០ ឆ្នាំមុន ជាសកម្មភាពជាក់ស្តែង និងសំខាន់ក្នុងឱកាសអបអរសាទរខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិ (ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ / ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥)។

កាសែតកងទ័ពប្រជាជនសូមចុះផ្សាយរូបភាពមួយចំនួនដែលពោរពេញទៅដោយក្ដីរំភើបចិត្ដ និងមោទនភាព។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Doan Xuan Bo អគ្គនិពន្ធនាយកនៃកាសែតកងទ័ពប្រជាជន ប្រធានគណៈកម្មការរៀបចំកម្មវិធីទទួលស្វាគមន៍ សួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រតិភូ
leftcenterrightdel
សួរសុខទុក្ខគ្នា និងសំណេះសំណាលក្នុងឱកាសជួបជុំគ្នា
leftcenterrightdel
យុវជននៃកាសែតកងទ័ពប្រជាជនជួយប្រតិភូវ័យចំណាស់
leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Pham Van Dy អតីតប្រធាននយោបាយនៃយោធភូមិភាគទី៧ ចែករំលែក និងលើកទឹកចិត្ដយុវជនជំនាន់ក្រោយ
leftcenterrightdel
 
leftcenterrightdel
លោកវរសេនីយ៍ឯក Nguyen Van Tau វីរជនកងកម្លាំងប្រដាប់អាវុធប្រជាជន រៀបរាប់ពីប្រវត្តិសាស្ដ្រដ៏អង់អាចក្លាហានដល់យុវជនជំនាន់ក្រោយ

leftcenterrightdel

 

លោកឧត្តមសេនីយ៍ត្រី Doan Xuan Bo អគ្គនិពន្ធនាយកនៃកាសែតកងទ័ពប្រជាជនជូនផ្កាដល់ឧត្ដមសេនីយ៍ និងវីរជនកងកម្លាំងប្រដាប់អាវុធប្រជាជន
leftcenterrightdel
អតីតយុទ្ធជនសំណេះសំណាលក្នុងឱកាសជួបជុំគ្នា
leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Truong Thien To អនុប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម សួរសុខទុក្ខវីរអ្នកម្ដាយវៀតណាម Nguyen Thi Huu Tai

 

leftcenterrightdel

យុទ្ធជនវ័យក្មេងមានក្ដីរំភើបចិត្ដនឹងរឿងប្រវត្ដិសាស្ដ្រ
leftcenterrightdel
 
leftcenterrightdel
ឧត្តមសេនីយ៍ ​និងអតីតយុទ្ធជនមានសេចក្តីសោមនសរីករាយយ៉ាងខ្លាំងដែលបានជួបជុំគ្នាក្នុងកម្មវិធី

បកប្រែដោយ Pham Diep