នាវានៃកងនាវាចរប៉ាស៊ីហ្វិករុស្ស៊ី កងទ័ពជើងទឹកសហព័ន្ធរុស្ស៊ី បំពេញទស្សនកិច្ចនៅទីក្រុង Da Nang
កប.អនឡាញ - នៅថ្ងៃទី ១០ ខែឧសភា នាវានៃកងនាវាចរប៉ាស៊ីហ្វិក កងទ័ពជើងទឹកសហព័ន្ធរុស្ស៊ី ជាមួយនាយទាហាន នាវិក និងបុគ្គលិកចំនួន ២៦២ នាក់ ដែលដឹកនាំដោយលោកវរសេនីយ៍ឯក Anciferov Alexey Vitalievich បានចូលចតនៅកំពង់ផែ Tien Sa ចាប់ផ្ដើមដំណើរទស្សនកិច្ចនៅទីក្រុង Da Nang ប្រទេសវៀតណាម ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៤ ខែឧសភា។
ពិធីទទួលស្វាគមន៍នៅកំពង់ផែ Tien Sa មានការចូលរួមពីតំណាងស្ថាប័នមានសមត្ថកិច្ចរបស់វៀតណាម និងសហព័ន្ធរុស្ស៊ី។
    |
 |
ពិធីទទួលស្វាគមន៍នាវានៃកងនាវាចរប៉ាស៊ីហ្វិក កងទ័ពជើងទឹករុស្ស៊ីនៅកំពង់ផែ Tien Sa |
ក្នុងដំណើរទស្សនកិច្ចនេះ មេបញ្ជាការកងនាវានឹងទៅដាក់កម្រងផ្កានៅវិមានរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនពលីទីក្រុង Da Nang ជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនទីក្រុង Da Nang បញ្ជាការដ្ឋានតំបន់លេខ ៣ នៃកងទ័ពជើងទឹកវៀតណាម និងបញ្ជាការដ្ឋានយោធភូមិភាគទី៥ នាយទាហាននិងនាវិកនៃកងនាវាចរប៉ាស៊ីហ្វិកជួបប្រាស្រ័យជាមួយកម្មាភិបាល និងយុទ្ធជននៃតំបន់លេខ៣ នៃកងទ័ពជើងទឹកវៀតណាម ទៅទស្សនាគោលដៅទេសចរណ៍នៅមូលដ្ឋាន ហើយចូលរួមហ្វឹកហាត់រួមរវាងនាវាកងទ័ពជើងទឹកវៀតណាម និងនាវានៃកងនាវាចរប៉ាស៊ីហ្វិក កងទ័ពជើងទឹករុស្ស៊ី។
ដំណើរទស្សនកិច្ចលើកនេះរបស់នាវានៃកងនាវាចរប៉ាស៊ីហ្វិក កងទ័ពជើងទឹករុស្ស៊ីនៅទីក្រុង Da Nang ជួយពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី និងការជឿទុកចិត្តគ្នាទៅវិញទៅមក រួមចំណែកជម្រុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងរុស្ស៊ី ព្រមទាំង ជួយផ្សព្វផ្សាយរូបភាពនៃទីក្រុង Da Nang ដល់មិត្តអន្តរជាតិ៕
បកប្រែដោយ Thuy Anh