ប្រកានេះបង្ហាញពីការទទួលស្គាល់របស់សហគមន៍អន្តរជាតិ និងការជឿទុកចិត្ត​ខ្ពស់លើកិច្ចខិតខំប្រឹងប្រែងរយៈពេលវែង និងការរួមចំណែកជាវិជ្ជមានរបស់វៀតណាមក្នុងវិស័យរំសាយអាវុធនុយក្លេអ៊ែរ និងមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ ជំរុញការប្រើប្រាស់ថាមពលនុយក្លេអ៊ែរក្នុងគោលបំណងសន្តិភាព។

leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ  (រូបថត៖ VTV)

នេះក៏ជាការរំពឹងទុករបស់សហគមន៍អន្តរជាតិចំពោះតួនាទីសម្របសម្រួលរបស់វៀតណាមក្នុងដំណើរការនយោបាយ-សន្តិសុខពិភពលោកឈានមុខគេមួយ នាបច្ចុបន្បន្ន ដែលកំពុងប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិ។

លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានថ្លែងអំណរគុណចំពោះប្រទេសនានាដែលបានជឿទុកចិត្ត និងគាំទ្រវៀតណាម។ លោកអះអាងថានឹងកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីលើកកម្ពស់ដំណើរការត្រួតពិនិត្យ NPT ឲ្យសម្រេចបាននូវលទ្ធផលសំខាន់ៗ បំពេញតាមការរំពឹងទុករបស់សហគមន៍អន្តរជាតិ។

បកប្រែដោយ Duy Hoan