មានប្រសាន៍​ក្នុងជំនួបនេះ លោក To Lam អគ្គលេខាបក្ស បានសម្តែងនូវក្តីរីករាយ និងរំភើបចិត្តដែលបានជួបជាមួយសមមិត្ត និងមិត្តបេឡារុស្ស ដែលបេះដូងតែងតែភ្ជាប់ជាមួយវៀតណាម រួមទាំងអ្នកជំនាញដែលបានលះបង់គ្រប់បែបយ៉ាង ខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តជួយវៀតណាមក្នុងគ្រាលំបាក។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស មានប្រសាសន៍ក្នុងជំនួប

លោក To Lam អគ្គលេខាបក្ស បានសង្កត់ធ្ងន់ថា ក្នុងរយៈពេល ៣០ ឆ្នាំ ចាប់តាំងពីវៀតណាម និងបេឡារុសបានបង្កើតទំនាក់ទំនងការទូតក្នុងឆ្នាំ ១៩៩២ មក ទោះបីជាមានការលំបាក និងបញ្ហាប្រឈមជាច្រើនក៏ដោយ ក៏ចំណងសាមគ្គីភាព និងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរតែងតែរឹងមាំ កក់ក្តៅ និងគួរឱ្យទុកចិត្ត។ នេះជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជននៃប្រទេសទាំងពីរ។

វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយបេឡារុស្ស និងមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។

ប្រជាជនវៀតណាមមិនអាចបំភ្លេចបាន​នូវការគាំទ្រដ៏ខ្លាំងក្លា និងជំនួយដ៏ធំធេង ដែលរដ្ឋាភិបាល និងប្រជាជននៃសហភាពសូវៀតកាលពីមុន ក៏ដូចជាបេឡារុស្សសព្វថ្ងៃ បានជូនចំពោះប្រជាជនវៀតណាមក្នុងការតស៊ូដើម្បីឯករាជ្យជាតិ និងការបង្រួបបង្រួមជាតិ កាលពីមុន ក៏ដូចជាក្នុងបុព្វហេតុកសាង និងការពារប្រទេសជាតិ នាពេលបច្ចុប្បន្ន។

leftcenterrightdel
 

leftcenterrightdel
 

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស សួរសុខទុក្ខ និងជូនអំណោយដល់អតីតយុទ្ធជន អ្នកជំនាញ និងមិត្តបេឡារុស

ដោយ​ស្វាគមន៍ចំពោះសកម្មភាពដ៏ស្វាហាប់ ច្នៃប្រឌិត និងជាក់ស្តែងរបស់សមាគមមិត្តភាព និងផ្លាស់ប្តូរវប្បធម៌ជាមួយបរទេសនៃប្រទេស​បេឡារុស និងសមាគមមិត្តភាពបេឡារុស្ស-វៀតណាមនាពេលថ្មីៗនេះ លោកអគ្គលេខាបក្សបានស្នើថា សមាគមមិត្តភាព និងផ្លាស់ប្តូរវប្បធម៌ជាមួយបរទេសនៃប្រទេស​​បេឡារុស និងសមាគមមិត្តភាពបេឡារុស-វៀតណាម បន្តសម្របសម្រួលយ៉ាងសកម្មជាមួយអង្គការសម្ព័ន្ធមិត្តភាពវៀតណាម សមាគមមិត្តភាពវៀតណាម-បេឡារុស រៀបចំសកម្មភាពផ្លាស់ប្តូរដ៏សម្បូរបែប និងស៊ីជម្រៅ ទាក់ទាញការចូលរួមពីគ្រប់មជ្ឈដ្ឋាន អ្នកវិទ្យាសាស្ត្រ អង្គភាពអាជីវកម្ម និងជាពិសេសយុវជនជំនាន់ក្រោយ ជួយយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរកាន់តែយល់ដឹង និងជិតស្និទ្ធនឹងគ្នាថែមទៀត ដើម្បីបន្តពូនជ្រំចំណងមិត្តភាពរវាងប្រជាជនវៀតណាម និងបេឡារុស្សឱ្យកាន់តែរឹងមាំថែមទៀត។

លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់ថា អង្គការប្រជាជនគឺជាកត្តាសំខាន់ក្នុងការថែរក្សាប្រវត្តិសាស្ត្រ និងបញ្ជូនបន្តទៅមនុស្សជំនាន់ក្រោយនូវទំនាក់ទំនងមិត្តភាពដ៏រឹងមាំ ស្មោះត្រង់ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រជាជននៃប្រទេសទាំងពីរ រួមចំណែកក្នុងការពង្រឹង និងអភិវឌ្ឍន៍ថែមទៀត នូវទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាម និងបេឡារុស្ស៕

បកប្រែដោយ Duy Hoan