leftcenterrightdel
លោក Vladimir Putin ប្រធានាធិបតី ថ្លែងសុន្ទរកថាក្នុងពិធីនេះ

មេដឹកនាំរុស្ស៊ីក៏បានថ្លែងអំណរគុណចំពោះប្រទេសនានាដែលបានចាត់បញ្ជូនយោធិនទៅចូលរួមក្នុងពិធីព្យុហយាត្រាផងដែរ។

គួររំលឹកថា តបតាមការអញ្ជើញរបស់ លោក Vladimir Putin ប្រធានាធិបតី លោក To Lam អគ្គលេខាបក្ស និងលោកជំទាវ រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅរុស្ស៊ី និងចូលរួមពិធីអបអរសាទរ។ ពិធីព្យុហយាត្រាឆ្នាំនេះមានការចូលរួមពីយោធិនជាង ១១.០០០ នាក់ ដោយមានការចូលរួមពីប្រទេសចំនួន ១៣ ក្នុងនោះជាលើកដំបូងដែលកងទ័ពប្រជាជនវៀតណាមបានចាត់បញ្ជូនកងកម្លាំងចូលរួមផងដែរ។ លោក Vladimir Putin ប្រធានាធិបតី បានសង្កត់ធ្ងន់ថា "យើងចាត់ទុកការចូលរួមយ៉ាងទូលំទូលាយរបស់គណៈប្រតិភូបរទេស និងអង្គការអន្តរជាតិថាជាការបង្ហាញសាមគ្គីភាពពិតប្រាកដជុំវិញជ័យជំនះដ៏មហិមារួមរបស់យើង"។

បកប្រែដោយ Thanh Cong