សប្តាហ៍ធ្វើការទី ២ សម័យប្រជុំលើកទី៩ រដ្ឋសភានីតិកាលទី១៥ ផ្តោតលើការងារតាក់តែងរដ្ឋធម្មនុញ្ញនិងបង្កើតច្បាប់
សប្តាហ៍ការងារទី២ នៃសម័យប្រជុំរដ្ឋសភាទី ៩ នីតិកាលទី១៥ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែឧសភា រដ្ឋសភានឹងផ្តោតលើការងារតាក់តែងរដ្ឋធម្មនុញ្ញ និងការបង្កើតច្បាប់។
គួរកត់សម្គាល់ថា នាព្រឹកថ្ងៃទី ១៤ ឧសភា រដ្ឋសភានឹងពិភាក្សាអំពី៖ សេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់រដ្ឋសភា ធ្វើវិសោធនកម្មនិងបំពេញបន្ថែមមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំអាជ្ញាធរមូលដ្ឋាន (វិសោធនកម្ម)។ កិច្ចប្រជុំនេះត្រូវបានផ្សាយតាមទូរទស្សន៍ និងផ្សាយបន្តផ្ទាល់សម្រាប់អ្នកបោះឆ្នោត និងប្រជាពលរដ្ឋតាមដាន។
    |
 |
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំនាថ្ងៃទី១០ ខែឧសភា (រូបថត៖ vnanet.vn) |
រដ្ឋសភាក៏ពិភាក្សាអំពីការកាត់បន្ថយពេលវេលានៃរដ្ឋសភានីតិកាលទី ១៥ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិ ២០២១- ២០២៦ ស្តាប់បទបង្ហាញរបាយការណ៍ស្តីពីការបោះឆ្នោតទូទាំងប្រទេស សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិឆ្នាំ ២០២៦-២០៣១។
ក្នុងសប្តាហ៍ធ្វើការ រដ្ឋសភាបានផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ និងសេចក្តីសម្រេចជាច្រើន ព្រមទាំងបានស្តាប់របាយការណ៍ស្តីពីការធ្វើបទបង្ហាញ និងពិនិត្យសេចក្តីព្រាងសេចក្តីសម្រេចមួយចំនួនរបស់រដ្ឋសភា៕
តាម vovworld.vn