លោក To Lam អគ្គលេខាបក្ស បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសំខាន់ៗដែលគណបក្សកុម្មុយនិស្តសហព័ន្ធរុស្ស៊ី សម្រេចបាននាពេលថ្មីៗនេះ ដោយបន្តបង្ហាញឱ្យឃើញជាគណបក្សនយោបាយឈានមុខគេមួយក្នុងឆាកនយោបាយរបស់សហព័ន្ធរុស្ស៊ី រួមចំណែកយ៉ាងសកម្មក្នុងបណ្តាការសម្រេចចិត្តដើម្បីជួយឱ្យសហព័ន្ធរុស្ស៊ី ជំនះឆ្លងផុតរាល់ការលំបាក និងអភិវឌ្ឍកាន់តែខ្លាំងឡើង។ លោកជឿជាក់ថា ដោយមានកិត្យានុភាព និងបទពិសោធន៍របស់ខ្លួន គណបក្សកុម្មុយនិស្តសហព័ន្ធរុស្ស៊ីនឹងពង្រឹងកិត្យានុភាពរឹងមាំរបស់ខ្លួនក្នុងជីវិតនយោបាយ និងសង្គមនៃសហព័ន្ធរុស្ស៊ី ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ និងវិបុលភាពនៃសហព័ន្ធរុស្ស៊ី និងបន្តលើកកម្ពស់តួនាទីសំខាន់ៗរបស់ខ្លួនក្នុងចលនាកុម្មុយនិស្ត និងចលនាកម្មករអន្តរជាតិ។ លោក To Lam អគ្គលេខាបក្ស បានអះអាងថា បក្សកុម្មុយនិស្តវៀតណាម ជានិច្ចកាលយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាពប្រពៃណីដ៏ល្អជាមួយគណបក្សកុម្មុយនិស្តសហព័ន្ធរុស្ស៊ី។ ទំនាក់ទំនងរវាងភាគីទាំងពីរមានអត្ថន័យធំធេងក្នុងទំនាក់ទំនងវៀតណាម-រុស្ស៊ី ហើយជាមូលដ្ឋាននយោបាយសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។ ប្រការនេះកាន់តែមានអត្ថន័យជាពិសេសនៅពេលដែលវៀតណាមឈានចូលក្នុងយុគសម័យថ្មី ដែលជាយុគសម័យនៃការអភិវឌ្ឍជាតិ។ ទន្ទឹមនឹងនេះ កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរក៏ដើរតួយ៉ាងសំខាន់ក្នុងការបង្រួបបង្រួម និងអភិវឌ្ឍចលនាកុម្មុយនិស្ត និងកម្មករអន្តរជាតិ។

រីឯខ្លួនវិញ លោក Gennady Zyuganov ប្រធានគណបក្សកុម្មុយនិស្តសហព័ន្ធរុស្ស៊ី បានអបអរសាទរវៀតណាមចំពោះរាល់សមិទ្ធផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដ៏គួរឱ្យចាប់អារម្មណ៍ក្នុងរយៈពេលថ្មីៗនេះ។ លោកបានបង្ហាញការជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម និងលោក To Lam អគ្គលេខាបក្ស វៀតណាមនឹងអភិវឌ្ឍយ៉ាងខ្លាំងក្លានាពេលខាងមុខ។ ទន្ទឹមនោះនោះ លោកក៏បានសម្តែងនូវសេចក្តីរីករាយចំពោះការវិវឌ្ឍជាវិជ្ជមានក្នុងទំនាក់ទំនងរវាងភាគីទាំងពីរដោយសង្កត់ធ្ងន់លើព្រឹត្តិការណ៍សំខាន់នៃកិច្ចព្រមព្រៀងស្តីពីការពង្រីក និងការធ្វើឱ្យស៊ីជម្រៅទំនាក់ទំនងរវាងភាគីទាំងពីរ ដែលបានចុះហត្ថលេខាក្នុងខែមករា ឆ្នាំ ២០២៤ នៅទីក្រុងមូស្គូ ហើយនិងអះអាងថា ប្រការនេះបានរួមចំណែកធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការល្អរវាងបក្សទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស ជួបពិភាក្សាជាមួយលោក  Sergey Mironov ប្រធានគណបក្ស ប្រទេសរុស្ស៊ីសមភាព-អ្នកស្នេហារជាតិ-ដើម្បីការពិត

* នារសៀលថ្ងៃទី ១០ ឧសភា (ម៉ោងក្នុងតំបន់) លោក To Lam អគ្គលេខាបក្ស បានជួបពិភាក្សាជាមួយលោក  Sergey Mironov ប្រធានគណបក្ស ប្រទេសរុស្ស៊ីសមភាព-អ្នកស្នេហារជាតិ-ដើម្បីការពិត។

លោក Sergey Mironov បានសម្តែងនូវមនោសញ្ចេតនា និងការចាប់អារម្មណ៍ល្អៗនៅពេលនិយាយអំពីវៀតណាម និងទំនាក់ទំនងរុស្ស៊ី-វៀតណាម។ លោកសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់លោក To Lam អគ្គលេខាបក្សជាមួយនឹងសកម្មភាពដ៏ច្រើនសម្បូរបែប ពិតជាមានអត្ថន័យណាស់ក្នុងទំនាក់ទំនងវៀតណាម-រុស្ស៊ី។ លោក Sergey Mironov ជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងនាំមកនូវលទ្ធផលជាក់ស្តែង រួមចំណែកពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ និងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យសេដ្ឋកិច្ច - ពាណិជ្ជកម្ម ការពារជាតិ ឧស្សាហកម្ម មនុស្សធម៌ អប់រំ ... បង្កើតមូលដ្ឋានគ្រឹះរឹងមាំសម្រាប់ទំនាក់ទំនងវៀតណាម - រុស្ស៊ី អភិវឌ្ឍយ៉ាងខ្លាំងក្លាថែមទៀតនាពេលខាងមុខ។

លោក To Lam អគ្គលេខាបក្សជាថ្មីម្តងទៀតបានថ្លែងអំណរគុណដល់អតីតសហភាពសូវៀត និងសហព័ន្ធរុស្ស៊ីចំពោះការគាំទ្រ និងជំនួយដ៏មានតម្លៃរបស់ពួកគេចំពោះការតស៊ូទាមទារឯករាជ្យជាតិនាពេលកន្លងមក និងការកសាង និងអភិវឌ្ឍប្រទេសនាពេលបច្ចុប្បន្ននេះ។ លោកអះអាងថា គោលនយោបាយការបរទេសឯករាជ្យ និងស្វ័យភាព របស់វៀតណាម និងសហព័ន្ធរុស្ស៊ីគឺជាសសរស្តម្ភដ៏សំខាន់មួយ។ លោកអគ្គលេខាបក្សបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការជាមួយសហព័ន្ធរុស្ស៊ី ក្នុងនោះរួមទាំងកិច្ចសហប្រតិបត្តិការតាមរយៈបណ្តាញបក្សមានសារៈសំខាន់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍរបស់វៀតណាមក្នុងសម័យកាលថ្មី។ លោកជឿជាក់ថាលទ្ធផលល្អដែលសម្រេចបានក្នុងដំណើរបំពេញទស្សនកិច្ចនេះ នឹងរួមចំណែកពង្រឹងថែមទៀតនូវកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរលើគ្រប់បណ្តាញរបស់បក្ស រដ្ឋ រដ្ឋសភា រដ្ឋាភិបាល ក្រសួង ស្ថាប័ន មូលដ្ឋាន និងការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជនដើម្បីការអភិវឌ្ឍ និងផលប្រយោជន៍រវាងប្រជាជនទាំងពីរ។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស ជួបជុំជាមួយឥស្សរជន បញ្ញវន្ត និងអ្នកជំនាញដែលធ្លាប់បានជួយវៀតណាម

* នាថ្ងៃទី១១ ឧសភា (ម៉ោងក្នុងតំបន់) លោក To Lam អគ្គលេខាបក្សបានអញ្ជើញចូលរួមវេទិកាធុរកិច្ចវៀតណាម-រុស្ស៊ី និងបានជួបសម្តែងក្តីដឹងគុណចំពោះឥស្សរជន បញ្ញវន្ត និងអ្នកជំនាញដែលធ្លាប់បានជួយវៀតណាម។

* ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅរុស្ស៊ី  និងអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃជ័យជំនះក្នុងសង្គ្រាមការពារជាតិដ៏អស្ចារ្យ របស់លោក To Lam អគ្គលេខាបក្ស ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមស្តីពីការតំរង់ទិសសំខាន់ៗនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម - រុស្ស៊ី ក្នុងរយៈពេលថ្មីនៃកិច្ចសហប្រតិបត្តិការ។

* នារសៀលថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងតំបន់) លោក To Lam អគ្គលេខាបក្ស និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានបញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅរុស្ស៊ី និងអញ្ជើញចូលរួមខួបលើកទី ៨០ នៃជ័យជំនះក្នុងសង្គ្រាមការពារជាតិដ៏អស្ចារ្យ។

leftcenterrightdel
យន្តហោះដឹកលោក To Lam អគ្គលេខាបក្ស និងលោកជំទាវ ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់អាកាសយានដ្ឋាន Minsk ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស

* នារសៀលថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងតំបន់) យន្តហោះដឹកលោក To Lam អគ្គលេខាបក្ស និងលោកជំទាវ ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានមកដល់អាកាសយានដ្ឋាន Minsk ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស តបតាមការអញ្ជើញរបស់លោក Aleksandr Lukashenko ប្រធានាធិបតីសាធារណរដ្ឋបេឡារុស៕

បកប្រែដោយ Minh Trung