សក្ខីភាពយ៉ាងរស់រវើកនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-រុស្ស៊ី
នៅថ្ងៃទី ៩ ខែឧសភា សហព័ន្ធរុស្ស៊ីនឹងប្រារព្ធខួបលើកទី ៨០ នៃទិវាជ័យជំនះក្នុងសម័យសង្គ្រាមការពារជាតិដ៏មហិមា (៩ ឧសភា ១៩៤៥ / ៩ ឧសភា ២០២៥)។ ក្បួនដង្ហែរព្យុហយាត្រាយោធាទ្រង់ទ្រាយធំនៅឆ្នាំនេះ នៅលើទីលានក្រហមក្នុងទីក្រុងម៉ូស្គូ នឹងមានការចូលរួមពីយោធិនជាង ១០,០០០ នាក់មកពីប្រទេសចំនួន ១៩ រួមទាំងមធ្យោបាយ និងឧបករណ៍យោធាទំនើបៗរាប់រយគ្រឿងរបស់រុស្ស៊ី។
ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ យោធិនចំនួន ៨៦ នាក់ ដែលតំណាងឱ្យកងទ័ពប្រជាជនវៀតណាមបានចូលរួមក្នុងការហ្វឹកហ្វឺន សមយុទ្ធរួម និងការហាត់សមបឋមសម្រាប់ពិធីព្យុហយាត្រានេះ។
    |
 |
ក្រសួងការពារប្រទេសបានសម្រេចបញ្ជូនយុទ្ធជនឆ្នើមចំនួន ៨៦ នាក់ ទៅចូលរួមក្នុងក្បួនដង្ហែរព្យុហយាត្រាអបអរសាទរខួបលើកទី ៨០ នៃជ័យជំនះក្នុងសង្គ្រាមការពារជាតិដ៏មហិមានៅសហព័ន្ធរុស្ស៊ី |
ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម (VOV) មុនពេលដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ីរបស់លោក To Lam អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ក៏ដូចជាអត្ថន័យសំខាន់នៃការដែលកងទ័ពវៀតណាមបានចូលរួមជាលើកដំបូង ក្នុងក្បួនដង្ហែរព្យុហយាត្រារំលឹកខួបលើកទី ៨០ នៃជ័យជំនះលើហ្វាស៊ីសនិយម លោក Gennady Stepananovich Bezdeko ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅវៀតណាម បានអះអាងថា៖ “ការចូលរួមរបស់ក្រុមកងទ័ពប្រជាជនវៀតណាមនៅឯព្យុហយាត្រានៅទីលានក្រហម គឺជាសក្ខីភាពដ៏រស់រវើកនៃកិច្ចសហប្រតិបត្តិការស្អិតសមួតរវាងប្រទេសទាំងពីរក្នុងវិស័យកិច្ចសហប្រតិបត្តិការយោធា និងការពារជាតិ។ ប្រការនេះក៏បង្ហាញពីទស្សនៈ និងវិធីសាស្រ្តរួមរបស់ប្រទេសទាំងពីរលើព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ៗនៅក្នុងប្រទេសនីមួយៗ រួមចំណែកពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម-រុស្ស៊ី”។
ជ័យជំនះលើហ្វាស៊ីសនិយមក្នុងសង្គ្រាមស្នេហាជាតិដ៏មហិមាក្នុងឆ្នាំ ១៩៤៥ បានផ្លាស់ប្តូរជាមូលដ្ឋាននូវផែនទីពិភពលោក បើកទំព័រថ្មីមួយក្នុងប្រវត្តិសាស្ត្រ និងបានសម្គាល់ការដួលរលំនៃប្រព័ន្ធអាណានិគមពិភពលោក៕
តាម vovworld.vn