ស្ដង់ម្ហូបអាហាររបស់កងកម្លាំងវៀតណាមដែលចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិបានបង្កើតចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះមិត្តភ័ក្តិអន្តរជាតិ និងទាក់ទាញអ្នកទស្សនាយ៉ាងច្រើនកុះករ។

leftcenterrightdel
មេបញ្ជាការក្រុមវិស្វកម្មលេខ៣ ថតរូបទុកជាអនុស្សាវរីយ៍ជាមួយមេបញ្ជាការអង្គភាពមិត្តនានា

មហោស្រពវប្បធម៌ និងម្ហូបអាហារចម្រុះជាតិសាសន៍នៅស្ថានបេសកកម្ម UNISFA គឺជាឱកាសសម្រាប់ប្រទេសដែលកំពុងបំពេញបេសកកម្មរក្សាសន្តិភាពនៅក្នុងតំបន់ Abyei ណែនាំអំពីអត្តសញ្ញាណវប្បធម៌ជាតិរបស់ពួកគេ បង្កើនការយល់ដឹង និងរឹតបន្តឹងចំណងមិត្តភាព និងសាមគ្គីភាពក្នុងចំណោមកងកម្លាំងអន្តរជាតិ។

កងកម្លាំងវៀតណាម រួមមានក្រុមការងារក្រសួងការពារប្រទេស ក្រុមការងារក្រសួងនគរបាល និងក្រុមវិស្វកម្មលេខ៣ បានត្រៀមរៀបចំយ៉ាងសកម្ម និងចូលរួមមហោស្រពនេះក្នុងស្មារតីមោទនភាពជាតិ និងការទទួលខុសត្រូវខ្ពស់ សំដៅឧទ្ទេសនាមអំពីលក្ខណៈវប្បធម៌ដែលពោរពេញទៅដោយអត្តសញ្ញាណជាតិរបស់វៀតណាម។

leftcenterrightdel
 
leftcenterrightdel
ម្ហូបអាហារវៀតណាមទាក់ទាញភ្ញៀវជាច្រើនដែលចូលចិត្តម្ហូបអាហារវៀតណាម

ស្ដង់របស់វៀតណាមលេចធ្លោជាមួយនឹងរូបភាពនៃអាវផាយដ៏ទន់ភ្លន់ ដួន គំនូរដ៏ស្រស់ស្អាតនៃទេសភាពវៀតណាម ជាពិសេសមុខម្ហូបចម្រុះ និងប្លែកៗ។ ភ្ញៀវដែលមកទស្សនាស្ដង់ម្ហូបអាហាររបស់វៀតណាមមិនត្រឹមតែរីករាយជាមួយម្ហូបឆ្ងាញ់ៗប៉ុណ្ណោះទេ ថែមទាំងបានស្តាប់ការណែនាំអំពីម្ហូបអាហារ និងវប្បធម៌វៀតណាមទៀតផង។

មហោស្រពវប្បធម៌ និងម្ហូបអាហារចម្រុះជាតិសាសន៍នៅស្ថានបេសកកម្ម UNISFA បានបញ្ចប់ប្រកបដោយជោគជ័យ។ យុទ្ធជនមួកខៀវវៀតណាម បានរួមចំណែកផ្សព្វផ្សាយរូបភាពទឹកដីវៀតណាមជាប្រទេសមួយដ៏ស្និទ្ធស្នាល រួសរាយរាក់ទាក់ ពោរពេញទៅដោយប្រពៃណីវប្បធម៌៕

បកប្រែដោយ Huyen Trang