នៅព្រឹកថ្ងៃទី ២ ខែឧសភា (ម៉ោងនៅទីក្រុងម៉ូស្គូ) អាកាសធាតុបានផ្លាស់ប្តូរយ៉ាងខ្លាំង។ ត្រឹមតែមួយយប់ ព្រិលធ្លាក់ខ្លាំងនៅគ្រប់ទីកន្លែង សីតុណ្ហភាពខាងក្រៅគឺ ៣oC នៅលើផ្លូវហ្វឹកហាត់ប្រចាំថ្ងៃព្រិលមានកម្រាស់ប្រហែល ១៥ សង់ទីម៉ែត្រ ដែលធ្វើឱ្យពិបាកក្នុងការធ្វើដំណើរ។ នេះជាស្ថានភាពអាកាសធាតុពិសេសដែលកម្មាភិបាល សិក្ខាកាមនៃក្រុមបេសកកម្មមិនធ្លាប់ជួបប្រទះនៅពេលហ្វឹកហាត់នៅប្រទេសវៀតណាម។
បន្ទាប់ពីពិភាក្សាជាមួយភាគីមិត្ត លោកឧត្តមសេនីយ៍ត្រី Nguyen Van Thanh ប្រធានក្រុមបេសកកម្មនៃកងទ័ពប្រជាជនវៀតណាមបានសម្រេចចិត្តប្រើសាលនៃកន្លែងស្នាក់នៅរបស់ក្រុមដើម្បីឲ្យក្រុមហ្វឹកហាត់។ ទន្ទឹមនឹងនោះ គណៈកម្មការរៀបចំបានរៀបចំកម្លាំង និងរថយន្តបោសសម្អាតព្រិល បោសសម្អាតផ្លូវនាពេលព្រឹកតែម្តង ដើម្បីធានាថា ក្រុមកងទ័ពនៃបណ្តាប្រទេសអាចអនុវត្តការហ្វឹកហាត់។ អាស្រ័យហេតុនេះ គិតត្រឹមម៉ោង ១០ ព្រឹក ក្រុមបេសសកម្មនៃកងទ័ពប្រជាជនវៀតណាម និងក្រុមកងទ័ពនៃពីប្រទេសនានាអាចអនុវត្តការហ្វឹកហាត់នៅខាងក្រៅជាធម្មតា៕
បកប្រែដោយ Duy Hoan
Type the code from the image