នៅក្នុងពិធីរំលឹកខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូងវៀតណាម និងបង្រួបបង្រួមជាតិ (ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ / ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥) ក្រុមបេសកកម្មនៃកងទ័ពរបស់ប្រទេសចិន ឡាវ និងកម្ពុជាបានចូលរួមក្នុងការដង្ហែក្បួនព្យុះហយាត្រា។ ការចូលរួមរបស់ក្រុមបេសកកម្មនៃប្រទេសទាំងបីបង្ហាញពីការគាំទ្ររបស់បណ្ដាប្រទេសជិតខាងចំពោះព្រឹត្តិការណ៍នយោបាយដ៏សំខាន់របស់វៀតណាម ព្រមទាំងបង្ហាញពីទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាព និងភាពជិតស្និទ្ធរវាងវៀតណាម និងប្រទេសជិតខាងទាំងបី។

ពិធីរំលឹកខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូងវៀតណាម និងបង្រួបបង្រួមជាតិ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មិនត្រឹមតែសម្រាប់ប្រជាជនវៀតណាមប៉ុណ្ណោះទេ ថែមទាំងសម្រាប់មិត្តភ័ក្តិអន្តរជាតិដែលបានរួមដំណើរ និងគាំទ្រវៀតណាម ក្នុងការតស៊ូដើម្បីឯករាជ្យជាតិផងដែរ។ ការដែលវៀតណាមអញ្ជើញក្រសួងការពារជាតិរបស់ប្រទេសចិន ឡាវ និងកម្ពុជា បញ្ជូនផែនយោធិនទៅចូលរួមការដង្ហែក្បួនព្យុះហយាត្រា គឺអនុវត្តមាគ៌ាការទូតការពារជាតិរបស់បក្ស រដ្ឋ គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសវៀតណាម ហើយបង្ហាញពីស្មារតីនៃសាមគ្គីភាពអន្តរជាតិ និងការដឹងគុណរបស់វៀតណាម ចំពោះការគាំទ្រ សាមគ្គីភាព និងជំនួយរបស់មិត្តអន្តរជាតិ។

ការចូលរួមរបស់ក្រុមបេសកកម្មនៃកងទ័ពរបស់ប្រទេសចិន ឡាវ និងកម្ពុជា បានរួមចំណែកយ៉ាងសំខាន់ដល់ជោគជ័យនៃព្រឹត្តិការណ៍នេះ រួមចំណែកបញ្ជាក់ពីគោលនយោបាយការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន ពហុភាគីភាវូបនីយកម្ម ការធ្វើពិពិធកម្មនូវ និងជាមិត្ត ជាដៃគូគួរឲ្យជឿទុកចិត្តនៃប្រទេសទាំងអស់របស់វៀតណាម។

ខាងក្រោមនេះជារូបថតមួយចំនួនក្នុងពិធីជូនដំណើរសម្រាប់ក្រុមបេសកកម្មនៃកងទ័ពមកពីប្រទេសចិន ឡាវ និងកម្ពុជា ដែលចូលរួមការដង្ហែក្បួនព្យុះហយាត្រា៖

leftcenterrightdel
 
leftcenterrightdel
នាព្រឹកថ្ងៃទី ១ ខែឧសភា នៅទីក្រុង Thu Dau Mot (ខេត្ត Binh Duong) លោកវរសេនីយ៍ឯក Nguyen Dinh Chuan ប្រធាននយោបាយនៃបញ្ជាការដ្ឋានយោធាខេត្ត Binh Duong ជាអធិបតីក្នុងពិធីជូនដំណើរក្រុមបេសកកម្មនៃកងយោធពលខេមរភូមិន្ទត្រឡប់ទៅប្រទេសវិញបន្ទាប់ពីបញ្ចប់បេសកកម្ម
leftcenterrightdel
កម្មាភិបាលនៃបញ្ជាការដ្ឋានយោធាខេត្ត Binh Duong ជូនដំណើរក្រុមបេសកកម្មកងយោធពលខេមរភូមិន្ទ
leftcenterrightdel
យុវជន និងនិស្សិតវៀតណាមជាច្រើននាក់មកជូនដំណើរក្រុមបេសកកម្មនៃកងយោធពលខេមរភូមិន្ទ
leftcenterrightdel
 
leftcenterrightdel
ជូនដំណើរក្រុមបេសកកម្មនៃកងទ័ពប្រជាជនឡាវនៅខេត្ត Binh Duong
leftcenterrightdel
ជូនដំណើរក្រុមបេសកកម្មនៃកងទ័ពរំដោះប្រជាជនចិននៅខេត្ត Binh Duong
leftcenterrightdel
ក្រុមបេសកកម្មនៃកងទ័ពរំដោះប្រជាជនចិននៅអាកាសយានដ្ឋាន Tan Son Nhat ទីក្រុងហូជីមិញ

បកប្រែដោយ Thuy Anh