តំណាងស្ថាប័នមានសមត្ថកិច្ចនៃក្រសួងការពារប្រទេសវៀតណាមទទួលកងកម្លាំងនៃកងទ័ពរំដោះប្រជាជនចិនដែលអញ្ជើញចូលរួមក្នុងការដង្ហែក្បួនព្យុះហយាត្រា
កប.អនឡាញ - នារសៀលថ្ងៃទី ២៥ មេសា នៅស្ថានីយ T2 អាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat (ទីក្រុងហូជីមិញ) បានរៀបចំពិធីទទួលស្វាគមន៍កងកម្លាំងនៃកងទ័ពរំដោះប្រជាជនចិនដែលចូលរួមក្នុងការដង្ហែក្បួនព្យុះហយាត្រា ក្នុងពិធីរំលឹកខួបលើកទី ៥០ នៃទិវា រំដោះភាគខាងត្បូងវៀតណាម និងបង្រួបបង្រួមជាតិ (ថ្ងៃទី៩ ឧសភា ឆ្នាំ១៩៤៥ / ថ្ងៃទី៩ ឧសភា ឆ្នាំ២០២៥)។
សូមរំលឹកថា ក្នុងឱកាសខួបលើកទី ៨០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ (ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ / ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥) ក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញកងទ័ពរំដោះប្រជាជនចិន បញ្ជូនផែនយោធិនទៅចូលរួមការដង្ហែក្បួនព្យុះហយាត្រា។
    |
 |
ទទួលកងកម្លាំងនៃកងទ័ពរំដោះប្រជាជនចិននៅស្ថានីយ T2 អាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat |
នៅពេលដែលយន្តហោះពិសេសដឹកកងកម្លាំងនៃកងទ័ពរំដោះប្រជាជនចិនបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat ស្ថាប័នមានសមត្ថកិច្ចនៃក្រសួងការពារប្រទេសវៀតណាម និងតំណាងអនុគណៈកម្មការដង្ហែក្បួនព្យុះហយាត្រាក្នុងពិធីរំលឹកខួបលើកទី ៨០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ បានសហការជាមួយស្ថានអគ្គកុងស៊ុលចិនប្រចាំនៅទីក្រុងហូជីមិញ ទទួលក្រុមបេសកកម្ម។
មានប្រសាសន៍ក្នុងពិធីទទួល លោកវរសេនីយ៍ឯក Tran Ba khuong អនុប្រធាននាយកដ្ឋានហ្វឹកហ្វឺន-សាលា អគ្គសេនាធិការដ្ឋាននៃកងទ័ពប្រជាជនវៀតណាម បានសម្តែងនូវសេចក្តីរីករាយចំពោះការទទួលក្រុមបេសកកម្មនៃកងទ័ពរំដោះប្រជាជនចិន ហើយជូនពរក្រុមបេសកកម្មបំពេញល្អភារកិច្ចចូលរួមការដង្ហែក្បួនព្យុះហយាត្រា រួមចំណែកដល់ជោគជ័យនៃព្រឹត្តិកាណ៍។
បន្ទាប់មក ក្រុមបេសកកម្មបានបន្តធ្វើដំណើរទៅកាន់ខេត្ត Binh Duong តាមផែនការដែលបានឯកភាពពីមុន៕
បកប្រែដោយ Thuy Anh