leftcenterrightdel
ក្រុមបេសកកម្មនៃកងទ័ពប្រជាជនវៀតណាមចូលរួមការហ្វឹកហ្វឺនរួមគ្នា

បន្ទាប់ពីរយៈពេលពីរថ្ងៃដើម្បីសម្របខ្លួនទៅនឹងបរិយាកាសថ្មី និងលក្ខខណ្ឌអាកាសធាតុ នេះគឺការហ្វឹកហាត់រួមលើកដំបូងរវាងក្រុមបេសកកម្មនៃកងទ័ពរបស់បណ្ដាប្រទេសដែលចូលរួមពិធីព្យុះហយាត្រានៅទីលានក្រហម។ ក្នុងការហ្វឹកហាត់រួមគ្នានេះ បណ្ដាក្រុមបានដឹងពីទីកន្លែងនិងលំដាប់នៃការចាប់ផ្ដើមធ្វើព្យុះហយាត្រា ក៏ដូចជាបទប្បញ្ញត្តិរបស់គណៈកម្មាធិការរៀបចំ។

នៅរសៀលថ្ងៃដដែល បន្ទាប់ពីត្រឡប់ទៅកន្លែងស្នាក់នៅវិញ ក្រុមបេសកកម្មនៃកងទ័ពប្រជាជនវៀតណាមបានដកបទពិសោធន៍នៃការហ្វឹកហាត់លើកដំបូងនៅទីលានហ្វឹកហ្វឺន និងបន្តការហ្វឹកហាត់៕

បកប្រែដោយ Thuy Anh