ដោយសម្តែងនូវការកោតសរសើរចំពោះការរីកចម្រើនគួរឱ្យកត់សម្គាល់របស់វៀតណាមក្រោយរយៈពេល ៥០ ឆ្នាំ លោក P.K Chakravorty បានសង្កត់ធ្ងន់ថា សមាគ្គីភាពជាតិគឺជាកត្តាមូលដ្ឋាន និងវាបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការអភិវឌ្ឍរបស់វៀតណាមនាពេលបច្ចុប្បន្ន ជួយប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យ។

leftcenterrightdel
លោកឧត្តមសេនីយ៍ P.K Chakravorty អតីតអនុព័ន្ធយោធាឥណ្ឌាប្រចាំនៅវៀតណាម (រូបថត៖ vnanet.vn)

ក្នុងយុគសម័យថ្មី វៀតណាមបន្តរក្សានូវសិល្បៈការទូតដ៏ប៉ិនប្រសប់ សាមគ្គីភាពជាតិទាំងមូល ដោយបង្ហាញពីសមត្ថភាពបត់បែន និងការផ្លាស់ប្តូរដើម្បីធ្វើទំនើបកម្មប្រទេសជាតិ។ វៀតណាមកំពុងលើកកម្ពស់ដោយឥតឈប់ឈរនូវសមត្ថភាពស្វ័យប្រវត្តិកម្មរបស់ខ្លួន អនុវត្តបញ្ញាសិប្បនិម្មិត និងអភិវឌ្ឍអ៊ីនធឺណែត និងលំហអវអាកាស។ ទន្ទឹមនឹងនោះ វៀតណាមពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីបើកឱកាសថ្មីៗ បង្កើតមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព៕

បកប្រែដោយ Thanh Cong