ថ្លែងអំណរគុណកម្ពុជាដែលបានបញ្ជូនគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកចូលរួមពិធីអបអរសាទរខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិ និងចាត់បញ្ជូនយោធិននៃកងយោធពលខេមរភូមិន្ទលរួមដង្ហែក្បួនព្យុហយាត្រាក្នុងពិធី  លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានវាយតម្លៃខ្ពស់ចំពោះស្មារតីហ្វឹកហ្វឺនរបស់យោធិននៃកងយោធពលខេមរភូមិន្ទដែលបានចូលរួមដង្ហែក្បួនព្យុហយាត្រាលើកនេះ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong ទទួលជួបលោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ

លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានសង្កត់ធ្ងន់ថា ការតស៊ូប្រយុទ្ធប្រឆាំងនឹងចក្រភពអាមេរិក សង្គ្រោះប្រទេសជាតិ  ជាមួយនឹងជ័យជំនះនៃយុទ្ធនាការហូជីមិញ ថ្ងៃទី ៣០ មេសា ១៩៧៥ គឺជាជ័យជំនះដ៏អស្ចារ្យ រំដោះភាគខាងត្បូងទាំងស្រុង បញ្ចប់ការបំបែកប្រទេសក្នុងរយៈពេល ២១ ឆ្នាំ បើកយុគ្គសម័យថ្មី - យុគសម័យឯករាជ្យជាតិ និងសង្គមនិយមនៅទូទាំងប្រទេសវៀតណាម។ នេះក៏ជាជ័យជម្នះដ៏ធំធេងសម្រាប់ប្រទេសទាំងបីក្នុងតំបន់ឥណ្ឌូចិន និងសម្រាប់ប្រជាជនដែលរងការជិះជាន់ទាំងអស់លើពិភពលោក។

លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានអះអាងថា ពិធីនេះគឺជាព្រឹត្តិការណ៍នយោបាយដ៏មានសារៈសំខាន់ និងពិសេស សំដៅសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះលោកប្រធានហូជីមិញ បុព្វបុរសបដិវត្តន៍ យុទ្ធជនពលី និងប្រជាជនដែលបានពលីជីវិត ដើម្បីឯករាជ្យភាព និងសេរីភាពរបស់ប្រទេស សម្តែងការដឹងគុណចំពោះការគាំទ្រដ៏ស្មោះស្ម័គ្ររបស់មិត្តអន្តរជាតិ និងប្រជាជនជឿនលឿនជុំវិញពិភពលោកជូនចំពោះបុព្វហេតុបដិវត្តន៍របស់វៀតណាម។

លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរ នាពេលថ្មីៗនេះ ជាពិសេសលើវិស័យមួយចំនួន ដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់ ការរក្សាប្រកបដោយប្រសិទ្ធភាពនៃយន្តការកិច្ចសន្ទនាគោលនយោបាយការពារជាតិ និងយន្តការពិគ្រោះយោបល់ និងការផ្លាស់ប្តូរព័ត៌មានរវាងបណ្តាស្ថាប័ន និងអង្គភាព កិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ការគ្រប់គ្រង និងការពារព្រំដែន ការផ្សព្វផ្សាយឃោសនាអំពីសារៈសំខាន់នៃចំណងសាមគ្គីភាពវៀតណាម-កម្ពុជា ការស្វែងរក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលី ការជួយគាំទ្រគ្នាទៅវិញទៅមក ការសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគីអន្តរជាតិ...

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong ប្រគល់​វត្ថុអនុស្សាវរីយ៍ជូន​លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ

លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong ក៏បានស្នើថា នាពេលខាងមុខ ភាគីទាំងពីរបន្តសម្របសម្រួលក្នុងការអនុវត្តខ្លឹមសារអំពីកិច្ចសហប្រតិបត្តិការ ដែលបានឯកភាពគ្នា ដោយផ្តោតលើវិស័យសំខាន់ៗ មួយចំនួនដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់ ការរក្សាយន្តការពិគ្រោះយោបល់ និងកិច្ចសន្ទនា ការគ្រប់គ្រងនិងការពារព្រំដែន ការបណ្តុះបណ្តាលធនធានមនុស្ស ការសម្របសម្រួលក្នុងការរៀបចំការជួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនថ្នាក់រដ្ឋមន្ត្រីវៀតណាម - កម្ពុជា លើកទីពីរ ការឃោសនាផ្សព្វផ្សាយអំពីសារៈសំខាន់នៃចំណងសាមគ្គីភាពវៀតណាម-កម្ពុជា ការបន្តគាំទ្រគ្នាទៅវិញទៅមកក្នុងបញ្ហាអន្តរជាតិ និងតំបន់ ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងបីវៀតណាម-កម្ពុជា-ឡាវ...

លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ពីសារៈសំខាន់នៃជ័យជម្នះជាប្រវត្តិសាស្ត្រ ថ្ងៃទី ៣០ ខែមេសា ដែលបង្កើតកម្លាំងចលករដ៏រឹងមាំសម្រាប់បណ្តាប្រទេសជុំវិញពិភពលោក រួមទាំងឡាវ និងកម្ពុជា ក្រោកឈរឡើងតស៊ូរំដោះជាតិ។ ប្រទេសទាំងបី កម្ពុជា វៀតណាម និងឡាវ បានជួយគ្នាទៅវិញទៅមកក្នុងការតស៊ូដើម្បីដណ្តើមឯករាជ្យជាតិ និងក្នុងការកសាង និងអភិវឌ្ឍប្រទេសនាពេលបច្ចុប្បន្ន។

ក្នុងឱកាសនេះ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានអបអរសាទរវៀតណាម និងក្រសួងការពារប្រទេសវៀតណាមក្នុងឱកាសអបអរសាទរខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិ។

លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានមានប្រសាសន៍ថា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ កងទ័ពនៃប្រទេសទាំងពីរ ត្រូវមានសកម្មភាពជាច្រើន ដូចជា ការជួបប្រាស័យនាយទាហានវ័យក្មេង កិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងនិងការពារព្រំដែន... នាពេលថ្មីៗនេះ ស្ថាប័ន អង្គភាពទទួលបន្ទុកគ្រប់គ្រងការពារព្រំដែននៃភាគីទាំងពីរបានសម្របសម្រួលប្រកបដោយប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន៕

បកប្រែដោយ Duy Hoan