យោងតាមទិន្នន័យពីនាយកដ្ឋានគយបានឱ្យដឹងថា ក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មវៀតណាម-កម្ពុជាសម្រេចបាន ៣.១៣ ពាន់លានដុល្លារអាមេរិក កើនឡើង ៩.២% បើប្រៀប​ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ការនាំចេញរបស់វៀតណាមទៅកាន់កម្ពុជាសម្រេចបាន ១.៣១ ពាន់លានដុល្លារអាមេរិក កើនឡើង ៥.៥% ហើយការនាំចូលសម្រេចបាន ១.៩១ ពាន់លានដុល្លារអាមេរិក កើនឡើង ១១.៩%។ វៀតណាមមានឱនភាពពាណិជ្ជកម្មចំនួន ៥៩២ លានដុល្លារពីកម្ពុជា ក្នុងត្រីមាសនេះ។

leftcenterrightdel
ពាណិជ្ជកម្មវៀតណាម-កម្ពុជាក្នុងត្រីមាសទីមួយ

ក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៥ វៀតណាមបាននាំចេញផលិតផលសំខាន់ៗចំនួន ២៨ ទៅកម្ពុជា។ វាយនភ័ណ្ឌជាទំនិញនាំចេញធំបំផុតទៅកម្ពុជាដោយសម្រេចបាន ២៣៣ លានដុល្លារ កើនឡើង ១៦,៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទាក់ទងនឹងការនាំចូល វៀតណាមបាននាំចូលផលិតផលសំខាន់ៗចំនួន ១៣ ពីកម្ពុជា។ គ្រាប់​ស្វាយ​ចន្ទី​​គឺជាទំនិញនាំចូលដ៏ធំបំផុត ដោយសម្រេចបាន ៤៩៦ លានដុល្លារអាមេរិក ធ្លាក់ចុះ ១៥.២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កៅស៊ូគឺជាទំនិញនាំចូលធំទីពីរដែលសម្រេចបាន ២៣៧ លានដុល្លារ កើនឡើង ៣២.៣%៕

បកប្រែដោយ Duy Hoan