នាវាកងទ័ពជើងទឹកកូរ៉េខាងត្បូង មកបំពេញទស្សនកិច្ចនៅទីក្រុង Da Nang
កប.អនឡាញ - នាថ្ងៃទី ៤ ឧសភា នាវាពិឃាត Kang Gam Chang នៃកងទ័ពជើងទឹកកូរ៉េខាងត្បូង ដែលមាននាយទាហាន និងនាវិកចំនួន ២៩៦ នាក់ ដឹកនាំដោយលោកវរសេនីយ៍ឯក Kwon Yong Gu បានចូលចតនៅកំពង់ផែ Tien Sa ចាប់ផ្តើមបំពេញទស្សនកិច្ចនៅទីក្រុង Da Nang ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ឧសភា។