leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Le Huy Vinh ចូលរួមពិព័រណ៍ MILEX-2025

ការចូលរួមពិព័រណ៌នេះក្នុងបំណងអនុវត្តកិច្ចព្រមព្រៀងដែលថ្នាក់ដឹកនាំជាន់ខ្ពស់ និងក្រសួងការពារជាតិនៃប្រទេសទាំងពីរសម្រេចបានក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសបេឡារុស្សរបស់លោក To Lam អគ្គលេខាបក្ស នាពេលថ្មីៗនេះ ស្របតាមគោលនយោបាយរបស់ក្រសួងការពារជាតិនៃប្រទេសទាំងពីរស្ដីពីការជួយគាំទ្រ និងការចូលរួមយ៉ាងសកម្មក្នុងសកម្មភាពអន្តរជាតិពហុភាគីដែលភាគីនីមួយៗរៀបចំឡើង រួមចំណែកដល់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។ ពិព័រណ៍ MILEX-2025 មានការចូលរួមពីគណៈប្រតិភូផ្លូវការជាង ៤០ មកពីប្រទេសជិត ៣០ និងសហគ្រាសឧស្សាហកម្មការពារជាតិ និងសន្តិសុខចំនួន ១៥០ នៃប្រទេសបេឡារុស្ស ចិន ឥណ្ឌា អ៊ីរ៉ង់ ប៉ាគីស្ថាន។ ពិព័រណ៍ក៏តាំងបង្ហាញរថពាសដែក សម្ភារៈបញ្ជូនសារ អាវុធធុនស្រាល...ចំនួន ៧៥០៕

បកប្រែដោយ Thuy Anh