មហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិ ២០២៥-២០៣០ មានសារៈសំខាន់ជាពិសេស។ នេះមិនត្រឹមតែជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់ និងទូលំទូលាយនៅក្នុងបក្សទាំងមូល និងប្រជាជនទាំងមូលប៉ុណ្ណោះទេ ថែមទាំងជាមូលដ្ឋានគ្រឹះសម្រាប់ការរៀបចំមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៤ របស់បក្សប្រកបដោយជោគជ័យទៀតផង។ ពិសេស ព្រឹត្តិការណ៍ទាំងនេះគឺជាកត្តាសំខាន់មួយក្នុងការបង្កើតមូលដ្ឋានគ្រឹះនយោបាយដ៏រឹងមាំ ដើម្បីនាំប្រទេសជាតិឈានទៅរកយុគសម័យថ្មី យុគសម័យអភិវឌ្ឍន៍ វិបុលភាព ក្រោកឈរស្មើមុខស្មើមាត់ជាមួយមហាអំណាចពិភពលោក។ គោលដៅនេះស្របតាមសេចក្តីប្រាថ្នារបស់លោកប្រធានហូជីមិញ ជាទីស្នេហា និងសេចក្តីប្រាថ្នារបស់ប្រទេសជាតិទាំងមូល។
បទពិសោធន៍នៃបដិវត្តន៍វៀតណាមបង្ហាញថា មហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ដើរតួនាទី តម្រង់ទិស ជាសសរស្តម្ភដែលមានឥទ្ធិពលយ៉ាងជ្រាលជ្រៅនៅក្នុងបក្សទាំងមូល និងសង្គមទាំងមូល។ មហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ក្នុងអាណត្តិនេះមានភារកិច្ចសំខាន់ៗចំនួនបីគឺ៖ ការពិភាក្សា និងអនុម័តលើឯកសារនៃមហាសន្និបាតថ្នាក់ មូលដ្ឋាន និងផ្តល់យោបល់លើសេចក្តីព្រាងឯកសារនៃមហាសន្និបាតថ្នាក់លើ និងមហាសន្និបាតលើកទី១៤ របស់បក្ស; ជ្រើសរើសបុគ្គលិកនៃគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់; បំពេញល្អការងារកម្មាភិបាលក្នុងប្រព័ន្ធស្ថាប័នដឹកនាំរបស់បក្ស ចាប់ពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់មជ្ឈិម។ ខ្លឹមសារខាងលើ សុទ្ធតែជាបញ្ហាសំខាន់ ព្រោះវាជះឥទ្ធិពលដល់តួនាទីដឹកនាំ កាន់អំណាច និងកម្លាំងប្រយុទ្ធរបស់បក្ស; ដល់ការតាក់តែងគោលការណ៍ មាគ៌ាគោលនយោបាយ និងវិធានការដឹកនាំ; សម្រេចចិត្តលើកម្លាំងផ្ទៃក្នុងរបស់បក្ស និងប្រព័ន្ធនយោបាយ និងសកម្មភាពដឹកនាំទាំងមូលរបស់អង្គការបក្សគ្រប់លំដាប់ថ្នាក់ក្នុងអាណត្តិខាងមុខ ក៏ដូចជាកម្លាំងរបស់ប្រទេសជាតិទាំងមូលនាពេលអនាគត។
    |
 |
លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម |
បក្សយើងជាបក្សកាន់អំណាច បក្សដឹកនាំតាមមាគ៌ា។ ឯកសាររបស់មហាសន្និបាតគ្រប់លំដាប់ថ្នាក់ គឺជាការបញ្ជាក់អំពីទស្សនៈ និងទិសដៅដឹកនាំរបស់បក្សក្នុងប្រព័ន្ធនៃដំណោះស្រាយដែលស្របតាមស្ថានភាពជាក់ស្តែងនៃមូលដ្ឋាន ស្ថាប័ន អង្គភាព តំបន់ និងវិស័យនានា; ឯកសារទាំងនេះដើតួនាទីតម្រង់ទិសដឹកនាំ ណែនាំ ជំនះពុះពាររាល់ចំណុចខ្វះខាត ឆ្លៀតឱកាស និងគុណសម្បត្តិ បំបាត់ភាពរាំងស្ទះ និងឧបសគ្គប្រមូលផ្តុំនូវការចូលរួមជាអតិបរមារបស់កម្មាភិបាល បក្ខជន និងប្រជាជន បង្កើតកម្លាំងដ៏អស្ចារ្យ ដើម្បីសម្រេចបាន និងលើសពីគោលដៅដែលបានកំណត់ រួមចំណែកដល់ការសម្រេចបានជោគជ័យនូវគោលដៅ និងផែនការដែលមជ្ឈិម និងមហាសន្និបាតបក្សថ្នាក់លើបានកំណត់។ ធានានូវគុណភាពនៃការផ្តល់យោបល់លើឯកសារនៃមហាសន្និបាតថ្នាក់មូលដ្ឋាន សេចក្តីព្រាងឯកសារថ្នាក់លើដោយផ្ទាល់ របស់ថ្នាក់លើ ក៏ដូចជាសេចក្តីព្រាងឯកសារនៃមហាសន្និបាតលើកទី១៤ របស់បក្ស ជាពិសេសការលើកឡើងដំណោះស្រាយដែលមានប្រភពចេញពីជីវភាពសង្គមនៃមូលដ្ឋាននីមួយៗ ឃុំនីមួយៗ សហគមន៍នីមួយៗ និងបុគ្គលម្នាក់ៗ ដើម្បីបង្កើតកម្លាំងចលករ សន្ទុះ និងការរីកសាយភាយយ៉ាងខ្លាំងនៅទូទាំងប្រទេស - គោលដៅដែលគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ត្រូវសម្រេចបាន។
កម្មាភិបាលថ្នាក់គណៈកម្មាធិការបក្សក៏ជាជួរកម្មាភិបាលដឹកនាំ គ្រប់គ្រង ស្នូលនៃក្រសួងនីមួយៗ ស្ថាប័ននីមួយៗ មូលដ្ឋាននីមួយៗ អង្គភាព នីមួយៗ; កម្មាភិបាលថ្នាក់គណៈកម្មាធិការបក្សគឺជា “ស្ពានចម្លង” រវាងបក្ស រដ្ឋ ជាមួយប្រជាជន និងជាកម្លាំងដឹកនាំ ណែនាំ រៀបចំ ក្នុងការអនុវត្តគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ; ទន្ទឹមនឹងនោះ ត្រូវក្តាប់សភាពការណ៍ ហើយដាក់ជូនបក្ស រដ្ឋ នូវគោលការណ៍ គោលនយោបាយស្របតាមសេចក្តីប្រាថ្នា និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាជន។ លេខា អនុលេខា និងសមាជិកគណៈកម្មាធិការបក្ស តែងតែជាកត្តាសំខាន់ សម្រេចលទ្ធផលនៃការអនុវត្តការងារនយោបាយ ស្ថិរភាព ការអភិវឌ្ឍ និងភាពរឹងមាំរបស់មូលដ្ឋាន ស្ថាប័ន និងអង្គភាព ទាំងក្នុងរយៈពេលខ្លី និងវែង។
ដើម្បីរៀបចំមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិ ២០២៥-២០៣០ ប្រកបដោយជោគជ័យ គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ត្រូវអនុវត្តតាមខ្លឹមសារនៃសារាចរលេខ ៣៥-CT/TW ចុះថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៤ របស់ការិយាល័យនយោបាយ "ស្តីពីការរៀបចំមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ ឆ្ពោះទៅមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៤ របស់បក្ស" ចុះថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៥ របស់ការិយាល័យនយោបាយស្តីពីវិសោធនកម្ម និងការបំពេញបន្ថែមសារាចរលេខ ៣៥ ពោលខាងលើ។ លើសពីនេះ គណៈកម្មាធិការចាត់តាំងមជ្ឈិម គណៈកម្មាធិការត្រួតពិនិត្យមជ្ឈិម គណៈកម្មាធិការឃោសនាអប់រំ និងចលនាមហាជនមជ្ឈិម និងខុទ្ទកាល័យមជ្ឈិម រហូតមកទល់ពេលនេះបានចេញឯកសារណែនាំចំនួន ២១ ពាក់ព័ន្ធនឹងការរៀបចំមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់។
ក្នុងបរិបទនៃការអនុវត្តយ៉ាងសកម្មនូវសេចក្តីសម្រេចចិត្តលេខ ១៨ នៃការិយាល័យនយោបាយ ស្តីពីការបង្រួមក្បាលម៉ាស៊ីនស្ថាប័ន និងអង្គភាពក្នុងប្រព័ន្ធនយោបាយ គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ត្រូវរៀបចំរចនាសម្ព័ន្ធឡើងវិញ ដាក់ឱ្យដំណើរការ និងបន្តសម្រួលក្បាលម៉ាស៊ីនរបស់ស្ថាប័ននីមួយៗ អង្គភាពនីមួយៗ និងមូលដ្ឋាននីមួយៗ។ គណៈកម្មាធិការបក្សដែលទើបបង្កើតថ្មីចំនួនបួនគឺ គណៈកម្មាធិការបក្សនៃស្ថាប័នបក្សមជ្ឈិម គណៈកម្មាធិការបក្សនៃរដ្ឋាភិបាល គណៈកម្មាធិការបក្សនៃរដ្ឋសភា និងគណៈកម្មាធិការនៃរណសិរ្សមាតុភូមិ និងគណៈកម្មាធិការមជ្ឈិមបក្សមួយចំនួនត្រូវបានរៀបចំឡើងវិញ; គណៈកម្មាធិការបក្ស សាខាបក្សថ្មី នៃក្រសួង ខេត្ត ក្រុងមួយចំនួន ... ត្រូវរៀបចំឡើងវិញនាពេលឆាប់ៗ និងរក្សាប្រតិបត្តិការស្របតាមបទប្បញ្ញត្តិបក្ស និងបទប្បញ្ញត្តិថ្មីរបស់គណៈកម្មាធិការប្រតិបត្តិមជ្ឈិមក្នុងសកម្មភាព ក៏ដូចជាក្នុងដំណើរការរៀបចំមហាសន្និបាតបក្ស និងសាខាបក្ស។
ដើម្បីរៀបចំមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ប្រកបដោយជោគជ័យ គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ត្រូវផ្តោតលើបញ្ហាសំខាន់ចំនួនបីដូចតទៅ៖
ទីមួយ ទទួលស្គាល់សមិទ្ធិផលដ៏ធំធេងដែលប្រទេសជាតិសម្រេចបានបន្ទាប់ពី ៩៥ ឆ្នាំ ក្រោមការដឹកនាំរបស់បក្ស ជាពិសេសក្រោយការផ្លាស់ថ្មីក្នុងរយៈពេល ៤០ ឆ្នាំ។ ប៉ុន្តែ ប្រទេសយើងនៅតែប្រឈមមុខនឹងការលំបាក និងបញ្ហាប្រឈមជាច្រើន ដែលបក្សទាំងមូល ប្រជាជន និងកងទ័ពទាំងមូលត្រូវខិតខំប្រឹងប្រែងសាមគ្គី ចិត្តមួយថ្លើមមួយ និងប្តេជ្ញាចិត្តជំនះពុះពារបន្ថែមទៀត។ ក្នុងបរិបទនោះមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិ ២០២៥-២០៣០ មានតួនាទីស្នូលក្នុងការដោះស្រាយការលំបាក និងបញ្ហាប្រឈមទាំងនេះប្រកបដោយប្រសិទ្ធភាព។ ឧបសគ្គ និងការរាំងស្ទះខាងស្ថាប័នដែលអូសបន្លាយយូរមកហើយ មិនទាន់ត្រូវបានដោះស្រាយនៅឡើយ។ ហានិភ័យនៃការថយក្រោយ ជាពិសេសវិស័យសេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ហើយការធ្លាក់ចូលទៅក្នុង "អន្ទាក់ចំណូលកម្រិតមធ្យម" នៅតែជាការគំរាមកំហែងដដែល។ នាពេលថ្មីៗនេះ គ្រោះមហន្តរាយធម្មជាតិ ខ្យល់ព្យុះ ទឹកជំនន់ និងផលវិបាកជាច្រើននៃការប្រែប្រួលអាកាសធាតុ និងបរិស្ថានបានកើតឡើងជាបន្តបន្ទាប់ ដែលបន្សល់ទុកនូវផលវិបាកយ៉ាងធ្ងន់ធ្ងរដល់មូលដ្ឋានជាច្រើន។ អំពើពុករលួយ ការខ្ជះខ្ជាយ និងអវិជ្ជមានមិនត្រូវបានដោះស្រាយដល់ឬសគល់នោះទេ; ស្ថានភាព "ពាក្សសំដី និងការអនុវត្តលើកាពិតមិនស្របគ្នា"; និយាយរឿងមួយ ធ្វើរឿងមួយទៀត; ការរាយការណ៍មិនស្មោះត្រង់ អសមត្ថភាព និងមិនជាគំរូ បក្សពួកនិយម... សុទ្ធតែជា "ចន្លោះប្រហោង" កេងប្រវ័ញ្ចដោយកម្លាំងអរិភាព និងប្រតិកម្មដើម្បីឃោសនាបំផ្លិចបំផ្លាញ កាត់បន្ថយទំនុកចិត្តរបស់ប្រជាជនលើបក្ស រដ្ឋ និងរបបរបស់យើង។
ហានិភ័យ និងបញ្ហាប្រឈមទាំងនេះបានគំរាមកំហែងដោយផ្ទាល់ដល់ដំណើរការនៃការអនុវត្តគោលដៅយុទ្ធសាស្ត្រ ១០០ ឆ្នាំក្រោមការដឹកនាំរបស់បក្ស ខួបលើកទី ១០០ នៃការបង្កើតប្រទេស ហើយនៅពាក់កណ្តាលសតវត្សទី ២១ វៀតណាមនឹងក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់។ កំណត់ "គ្រោះថ្នាក់ និងឱកាស" ឱ្យបានច្បាស់លាស់ កំណត់គោលដៅឱ្យបានច្បាស់លាស់ ដើម្បីសម្រេចបាននូវការប្តេជ្ញាចិត្តនយោបាយខ្ពស់ ជាមួយនឹងជំហាន និងសកម្មភាពត្រឹមត្រូវ និងខ្លាំងក្លា ដើម្បីដោះស្រាយការលំបាក និងឧបសគ្គប្រកបដោយប្រសិទ្ធភាព ជំនះពុះពារឧបសគ្គ និងការរាំងស្ទះឱ្យបានហ្មត់ចត់ ពង្រីកសក្តានុពល និងប្រៀបខ្លាំងនៃឧស្សាហកម្មនីមួយៗ វិស័យនីមួយៗ និងមូលដ្ឋាននីមួយៗ។
ទី២ ស្តីពីការតាក់តែងឯកសារ និងការផ្តល់យោបល់លើឯកសារនៃមហាសន្និបាតថ្នាក់លើ ឯកសារនៃមហាសន្និបាតលើកទី១៤ របស់បក្ស។ របាយការណ៍នយោបាយដែលដាក់ជូនមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ ត្រូវស្របតាមស្មារតីនៃសេចក្តីព្រាងឯកសារដែលបានដាក់ជូនមហាសន្និបាតលើកទី១៤; ផ្តោតលើការវិភាគ និងការវាយតម្លៃអំពីការអនុវត្តសេចក្តីសម្រេចនៃមហាសន្និបាតមុនៗ; ឆ្លុះបញ្ចាំងយ៉ាងពេញលេញ និងជាក់ស្តែងអំពីស្ថានភាព និងការអនុវត្តការអភិវឌ្ឍនៃមូលដ្ឋាន វិស័យ ស្ថាប័ន និងអង្គភាពនានា។ បញ្ជាក់អំពីសមិទ្ធិផលនៃការផ្លាស់ថ្មី និងលេចធ្លោក្នុងការដឹកនាំរបស់អង្គការបក្ស; ក្នុងស្មារតីនៃការប្រឈមមុខនឹងការពិត វាយតម្លៃការពិតបានត្រឹមត្រូវ និងបញ្ជាក់ការពិត ចាំបាច់ត្រូវចង្អុលបង្ហាញដោយត្រង់ពីដែនកំណត់ ចំណុចខ្សោយ និងចំណុចខ្វះខាតដែលនៅតែមាន ជាពិសេសការរាំងស្ទះ និងឧបសគ្គដែលរារាំងការអភិវឌ្ឍ។ វិភាគយ៉ាងស៊ីជម្រៅអំពីមូលហេតុនៃសមិទ្ធិផល និងដែនកំណត់ ជាពិសេសលើមាគ៌ា គោលការណ៍ វិធានការ និងដំណោះស្រាយនៅអង្គភាព និងមូលដ្ឋាន; លើការអនុវត្ត; លើលក្ខណៈសម្រេចនៃកត្តាមនុស្ស និងការងារកម្មាភិបាល; លើការចូលរួម ការព្រមព្រៀងគ្នា និងការគាំទ្ររបស់ប្រជាជន។ ផ្តោតលើការវាយតម្លៃទម្រង់ថ្មី ការអនុវត្តល្អ និងដកមេរៀនដ៏មានតម្លៃសម្រាប់ការអភិវឌ្ឍ។ ម្ចាស់ការស្រាវជ្រាវ ចាប់យក និងព្យាករណ៍ស្ថានភាព; វិភាគឱ្យបានហ្មត់ចត់នូវបញ្ហាដែលកំពុងកើតមានឡើង ដែលមានការប៉ះពាល់ផ្ទាល់ដល់វិស័យ កម្រិត មូលដ្ឋាន ស្ថាប័ន និងអង្គភាពនានា; កំណត់ឱ្យបានច្បាស់លាស់នូវសក្តានុពល និងគុណសម្បត្តិនៃការអភិវឌ្ឍន៍ ជាមួយបាវចនាថា "ចក្ខុវិស័យជាតិ សកម្មភាពមូលដ្ឋាន ការពួតដៃគូរបស់អង្គភាពអាជីវកម្ម ទំនួលខុសត្រូវរបស់ប្រជាជន" កំណត់ទិសដៅ ភារកិច្ចសំខាន់ៗ របកគំហើញ និងគោលនយោបាយសមស្រប ក្នុងគោលបំណងអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ និងសង្គមរបស់ប្រទេសជាតិ ជាមួយនឹងគោលដៅចុងក្រោយគឺការលើកកម្ពស់ជីវភាពរស់នៅខាងសម្ភារៈ និងស្មារតី និងសុភមង្គលរបស់ប្រជាជន។
របាយការណ៍ពិនិត្យមើលការដឹកនាំរបស់គណៈកម្មាធិការបក្សត្រូវបង្កើតឡើងស្របតាមរបាយការណ៍នយោបាយ។ មិនអនុញ្ញាតឱ្យមានការចម្លងរបាយការណ៍។ ការត្រួតពិនិត្យនៃគណៈកម្មាធិការបក្សត្រូវពឹងផ្អែកលើបទប្បញ្ញត្តិការងារ កម្មវិធីសកម្មភាព លទ្ធផលនៃការដឹកនាំក្នុងការរៀបចំការអនុវត្តសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការបក្ស សាខាបក្ស ការដឹកនាំរបស់គណៈកម្មាធិការបក្សថ្នាក់លើ និងស្ថានភាពជាក់លាក់របស់មូលដ្ឋាន ស្ថាប័ន និងអង្គភាព; លទ្ធផលនៃការអនុវត្តសេចក្តីសម្រេចចិត្ត និងសេចក្តីសន្និដ្ឋាននៃសន្និសីទមជ្ឈិមលើកទី៤ អាណត្តិទី១១ ទី១២ និងទី១៣ ទាក់ទងនឹងការសិក្សា និងធ្វើតាមសតិអារម្មណ៍ សីលធម៌ និងរចនាបទរបស់លោកប្រធានហូជីមិញ; បទប្បញ្ញត្តិស្តីពីអ្វីដែលបក្ខជនមិនត្រូវបានអនុញ្ញាតឱ្យធ្វើ; បទប្បញ្ញត្តិទាក់ទងនឹងគំរូរបស់កម្មាភិបាល និងបក្ខជន ជាពិសេសថ្នាក់ដឹកនាំ។ វិនិច្ឆ័យវាយតម្លៃបង្កប់ការដឹកនាំ និងការអនុវត្តការងារនយោបាយ រួមជាមួយនឹងការពេញចិត្តរបស់មហាជន និងប្រជាជន។ ចាំបាច់ត្រូវចង្អុលបង្ហាញដោយស្មោះត្រង់ អំពីដែនកំណត់ ចំណុចខ្វះខាត និងកម្រិតនៃការជំនះពុះពារ និងកែតម្រូវចំណុចខ្វះខាត និងភាពទន់ខ្សោយដែលបានរកឃើញ ក្នុងស្មារតីនៃការទិតៀន និងការស្វ័យទិតៀន។ កំណត់ និងបញ្ជាក់អំពីមូលហេតុ ដើម្បីដកយកបទពិសោធន៍ បង្កើតផែនការ ផែនទីបង្ហាញផ្លូវ និងវិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីអនុវត្តក្នុងអាណត្តិ ២០២៥-២០៣០។ របាយការណ៍ពិនិត្យត្រូវបំភ្លឺទំនួលខុសត្រូវរបស់អង្គការទំនួលខុសត្រូវបុគ្គល ជាពិសេសអ្នកដឹកនាំ អ្នកដែលទទួលបន្ទុកគ្រប់គ្រងលើវិស័យ និងតំបន់នានា; នេះជាមូលដ្ឋានគ្រឹះសំខាន់មួយសម្រាប់វាយតម្លៃសមាជិកគណៈកម្មាធិការបក្សក្នុងអំឡុងពេលអាណត្តិ និងណែនាំជាបេក្ខភាពសម្រាប់តំណែងកម្មាភិបាលសម្រាប់អាណត្តិថ្មី។ វាមានសារៈសំខាន់ណាស់ក្នុងការយល់ដឹងថាការធ្វើការពិនិត្យឡើងវិញគឺជាឱកាសមួយដើម្បីបង្កើនការយល់ដឹងគ្នាទៅវិញទៅមក សាមគ្គីភាព និងឯកភាព ជួយកសាងបរិយាកាសធ្វើការឱ្យកាន់តែប្រសើរឡើង។
ពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងឯកសារនៃមហាសន្និបាតលើកទី១៤ របស់បក្ស និងឯកសារនៃមហាសន្និបាតរបស់គណៈកម្មាធិការបក្សថ្នាក់លើដោយផ្ទាល់ប្រកបដោយជាក់ស្តែង ប្រសិទ្ធភាព។ ដោយផ្អែកលើលក្ខខណ្ឌជាក់លាក់នៃអង្គការបក្ស និងមហាសន្និបាត ដើម្បីតម្រង់ទិស និងលើកឡើងខ្លឹមសារស្នូល បញ្ហាថ្មី និងបញ្ហាដែលមានវិធានការជាច្រើនសម្រាប់ពិភាក្សា; ជ្រើសរើសទម្រង់នៃការផ្លាស់ប្តូរ និងផ្តល់យោបល់សមស្រប ដោយហេតុនេះទទួលបាន និងស្រូបយកនូវមតិប្រកបដោយគុណភាពខ្ពស់ជាច្រើន។ ក្នុងអំឡុងពេលពិភាក្សា ចាំបាច់ត្រូវទទួល ស្តាប់ និងគោរពយោបល់គ្នាទៅវិញទៅមក ជាពិសេសលើបញ្ហាថ្មីៗ និងលំបាក ដោយប្រកាន់ខ្ជាប់នូវបញ្ហាគោលការណ៍ មិនអនុញ្ញាតឱ្យមានការរឃ្លេឃ្លោង; ត្រូវប្រុងប្រយ័ត្នជានិច្ចចំពោះរាល់ឧបាយកល ដើម្បីទាញយកប្រយោជន៍ពីការបញ្ចេញមតិ ដើម្បីបំភ្លៃ និងបំផ្លិចបំផ្លាញ។
ទីបី យកចិត្តទុកដាក់ជាពិសេសចំពោះការងារបុគ្គលិកសមិនត្រឹមតែសម្រាប់មហាសន្និបាតខាងមុខប៉ុណ្ណោះទេ ថែមទាំងសម្រាប់អនាគតអភិវឌ្ឍរបស់អង្គការបក្ស ការអភិវឌ្ឍរបស់វិស័យ មូលដ្ឋាន ស្ថាប័ន និងអង្គភាព ព្រមទាំងជាជោគវាសនារបស់បក្ស ការរស់រានមានជីវិតនៃរបប និងការអភិវឌ្ឍរបស់ប្រទេសជាតិ និងប្រជាជាតិ។ នេះជាការងារដែលកម្មាភិបាល បក្ខជន និងប្រជាជនចាប់អារម្មណ៍តាមដាន; នេះក៏ជាគោលដៅដែលពួកអាក្រក់ និងអ្នកកាលានុវត្តនិយមដោយផ្សព្វផ្សាយព័ត៌មានមិនពិត និងបំភ្លៃដើម្បីបំបែកកិច្ចការផ្ទៃក្នុង។ អំពីរចនាសម្ព័ន្ធគណៈកម្មាធិការបក្ស ចាំបាច់ត្រូវធានាការដឹកនាំដោយផ្ទាល់ និងទូលំទូលាយរបស់គណៈកម្មាធិការបក្សចំពោះតំបន់ និងវិស័យសំខាន់ៗ; យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះគុណភាព មិនបន្ទាបស្តង់ដារដើម្បីរចនាសម្ព័ន្ធ; វាមិនចាំបាច់ទេដែលគ្រប់មូលដ្ឋាន ឬវិស័យត្រូវតែមានតំណាងក្នុងគណៈកម្មាធិការបក្ស; សមាជិកគណៈកម្មាធិការដែលត្រូវបានជ្រើសរើសត្រូវតែពិតជាស្នូលនៃការដឹកនាំនយោបាយ តំណាងឱ្យជួរបក្ខជន និងទទួលបានការជឿទុកចិត្តពីមហាជន; សមាជិកគណៈកម្មាធិការបក្សត្រូវតែសាមគ្គីគ្នា និងឯកភាពខ្ពស់ក្នុងឆន្ទៈ និងសកម្មភាព ពិតជាស្អាតស្អំ និងស្មោះត្រង់។ វាចាំបាច់ក្នុងការលើកកម្ពស់ទំនួលខុសត្រូវរបស់អ្នកដឹកនាំក្នុងការលើកឡើង និងណែនាំកម្មាភិបាល ជាពិសេសអ្នកបន្តវេន យោងទៅតាមបទប្បញ្ញត្តិថ្មីរបស់មជ្ឈិម។ ការងារកម្មាភិបាលត្រូវតែរួមបញ្ចូលគ្នានូវធនធានមនុស្សនៅមូលដ្ឋាន ជាមួយនឹងការចល័ត កម្មាភិបាលពីកន្លែងផ្សេងទៀត។ សម្រាប់មូលដ្ឋាន និងអង្គភាពដែលគណៈកម្មាធិការបក្ស ខ្វះកម្មាភិបាលនៅនឹងកន្លែង គណៈកម្មាធិការបក្សថ្នាក់លើត្រូវពិនិត្យ និងចាត់តាំងកម្មាភិបាលពីកន្លែងផ្សេងទៀត ដែលបំពេញតាមស្តង់ដារ លក្ខខណ្ឌ និងតម្រូវការនៃភារកិច្ចនយោបាយរបស់មូលដ្ឋាន ឬអង្គភាព ដើម្បីណែនាំ និងតែងតាំងឱ្យចូលរួមក្នុងគណៈកម្មាធិការបក្ស ឬបំពេញបន្ថែមក្រោយមហាសន្និបាត។ ខិតខំសម្រេចបានអត្រាសមាជិកាគណៈកម្មាធិការបក្ស ចាប់ពី ១៥% ឡើងទៅ ហើយមានកម្មាភិបាលស្ត្រីក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍; សមាមាត្រកម្មាភិបាលវ័យក្មេងមានចំនួន ១០% ឡើងទៅ ហើយសមាមាត្រនៃសមាជិកគណៈកម្មាធិការបក្ស ដែលជាជនជាតិភាគតិច ឱ្យសមស្របនឹងលក្ខណៈ រចនាសម្ព័ន្ធជនជាតិ និងលក្ខខណ្ឌជាក់លាក់នៃមូលដ្ឋាន ស្ថាប័ន និងអង្គភាពនីមួយៗ។
ក្រៅពីការអនុវត្តឱ្យបានត្រឹមត្រូវនូវបទប្បញ្ញត្តិរបស់បក្ស និងបទប្បញ្ញត្តិបច្ចុប្បន្ន ការងារកម្មាភិបាលរបស់គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ត្រូវតែប្រព្រឹត្តទៅប្រកបដោយវិធីសាស្រ្ត វិទ្យាសាស្ត្រ និងមនុស្សធម៌។ ត្រូវរៀបចំឱ្យបានហ្មត់ចត់ទាំងកម្មាភិបាលនៃគណៈកម្មាធិការបក្ស និងប្រតិភូ ដែលចូលរួមមហាសន្និបាតបក្សថ្នាក់លើ។ ការណែនាំ និងការជ្រើសរើសកម្មាភិបាលត្រូវតែធានានូវស្តង់ដារ និងលក្ខខណ្ឌ; ការជ្រើសរើសផ្អែកលើផែនការ បទប្បញ្ញត្តិ ការធានាលទ្ធិប្រជាធិបតេយ្យ សាធារណៈ និងតម្លាភាពលក្ខណសម្បត្តិនយោបាយ ក្រមសីលធម៌ របៀបរស់នៅ គុណវុឌ្ឍិវិជ្ជាជីវៈ កេរ្តិ៍ឈ្មោះ ផលិតផល និងប្រសិទ្ធភាពការងារជាក់លាក់; ជៀសវាងជ្រើសរើសកម្មាភិបាលដែលមិនទទួលបានការទុកចិត្តពីប្រជាជន ហើយកុំណែនាំអ្នកកាលានុវត្តនិយម។ កម្មាភិបាលនៃគណៈកម្មាធិការបក្ស និងកម្មាភិបាលដែលត្រូវបានជ្រើសរើសឱ្យចូលរួមមហាសន្និបាតថ្នាក់លើ ត្រូវតែជាគំរូពិតប្រាកដក្នុងលក្ខណសម្បត្តិនយោបាយ ភាពក្លាហាន និងបញ្ញា; មានចក្ខុវិស័យ និងសមត្ថភាពយុទ្ធសាស្ត្រ; មានទំនួលខុសត្រូវខ្ពស់ ការគិតប្រកបដោយភាពផ្លាស់ថ្មី លទ្ធភាពចាប់យកឱកាស ហ៊ានគិត ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវចំពោះប្រយោជន៍រួម មិនគេចវេស បញ្ហាថ្មីដែលកើតឡើង; មានសមត្ថភាពអនុវត្តជាក់ស្តែង សមត្ថភាពដឹកនាំ និងគ្រប់គ្រង។ បង្ហាញភាពក្លាហាន និងច្នៃប្រឌិតក្នុងការផ្តល់យោបល់ ដើម្បីជួយមហាសន្និបាតដាក់ចេញសេចក្តីសម្រេចចិត្តត្រឹមត្រូវ ដើម្បីបំពេញតម្រូវការថ្មី ដែលស្មុគស្មាញបន្ថែមទៀតសម្រាប់បុព្វហេតុកសាង អភិវឌ្ឍន៍ប្រទេសជាតិ និងការពារមាតុភូមិ។ ការងារកម្មាភិបាលនៃមហាសន្និបាតត្រូវតែធ្វើឡើងយោងទៅតាមដំណើរការដ៏តឹងរឹង វិទ្យាសាស្រ្ត និងស្របក្រោមការណែនាំរបស់គណៈកម្មាធិការមជ្ឈិម; ជៀសវាងវិធីសាស្រ្តសាមញ្ញ មិនមានគោលការណ៍ និងមិនអាចអនុវត្តបាន; គោលដៅគឺជ្រើសរើសកម្មាភិបាលដែលល្អបំផុត និងសក្តិសមបំផុត ដោយមិនបោះបង់ចោលអ្នកដែលមានគុណធម៌ ទេពកោសល្យ មានលក្ខណៈគ្រប់គ្រាន់ និងបំពេញតាមស្តង់ដារ ខណៈពេលដែលប្រឆាំងដាច់ខាតចំពោះការបង្ហាញនៃ កាលានុវត្តនិយមមហិច្ឆតាអំណាច បក្សពួក ផលប្រយោជន៍ក្រុមឬការគាំពារនិយម មូលដ្ឋាន។ កម្មាភិបាលគឺជាឫសគល់នៃបញ្ហាទាំងអស់ ដូច្នេះហើយក្នុងដំណើរការជ្រើសរើសកម្មាភិបាលដ៏ត្រឹមត្រូវ ត្រូវតែព្យាយាមមិនរំលងអ្នកទេពកោសល្យចោល ព្រោះការមិនស្វែងរក និងប្រើប្រាស់អ្នកទេពកោសល្យគឺជាការខ្ជះខ្ជាយធនធានមនុស្ស និងសក្តានុពលរបស់មនុស្ស។
ក្នុងដំណើរការរៀបចំមហាសន្និបាត ជាពិសេសក្នុងគណៈកម្មាធិការបក្សដែលទើបបង្កើត និងរៀបចំឡើងវិញ ចាំបាច់ត្រូវរក្សាយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍រៀបចំ និងប្រតិបត្តិការរបស់បក្ស ជាពិសេសគោលការណ៍ “លទ្ធិប្រជាធិបតេយ្យ” “សាមគ្គីភាព និងឯកភាព” “ការទិតៀន និងការស្វ័យទិតៀន”; ប្រកាន់ខ្ជាប់នូវគោលការណ៍ស្ថិរភាព ផ្លាស់ថ្មី ទទួលមរតក និងអភិវឌ្ឍ ដើម្បីរៀបចំយ៉ាងហ្មត់ចត់ និងទូលំទូលាយនូវខ្លឹមសារនៃមហាសន្និបាត ព្រមទាំងផ្តោតលើការរៀបចំមហាសន្និបាត និងដឹកនាំការអនុវត្តការងារនយោបាយឱ្យបានល្អ។ រៀបចំមហាសន្និបាតក្នុងលក្ខណៈជាក់ស្តែង និងសន្សំសំចៃ ជៀសវាងការអួតអាង និងខ្ជះខ្ជាយ ធានានូវភាពឧឡារិក និងអត្ថន័យ; ផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ថ្មីវិធីនៃការកសាង ការផ្សព្វផ្សាយ និងការអនុវត្តសេចក្តីសម្រេចចិត្ត; បង្កើនការផ្តល់សិទ្ធិ និងផ្ទេរសិទ្ធិ កាត់បន្ថយគណៈកម្មាធិការ និងអន្តរការី; លើកកំពស់ភាពម្ចាស់ការ ភាពជាគំរូរបស់កម្មាភិបាល និងបក្ខជន និងការចូលរួម ការរួមចំណែក និងការគាំទ្រយ៉ាងសកម្មរបស់មហាជន។ ម្ចាស់ការ និងធ្វើការងារសតិអារម្មណ៍ និងផ្សព្វផ្សាយព័ត៌មាន ឃោសនាយ៉ាងសកម្ម ដើម្បីបង្កើតការព្រមព្រៀងគ្នាក្នុងបក្សទាំងមូល និងការឯកភាពគ្នាក្នុងចំណោមមហាជន និងប្រជាជន; ពង្រឹង និងលើកកំពស់ការជឿទុកចិត្តរបស់កម្មាភិបាល បក្ខជន និងប្រជាជនលើអង្គការមូលដ្ឋានបក្ស។ បង្កើតលក្ខខណ្ឌ និងបរិយាកាសអំណោយផល ដើម្បីលើកកម្ពស់បញ្ញា និងការចូលរួមរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ ក្នុងការតាក់តែងឯកសារ និងការងារកម្មាភិបាល រួមចំណែកយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាព ដល់ជោគជ័យនៃមហាសន្និបាត ឆាប់អនុវត្តសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតបក្ស ចូលរួមចំណែកនាំមកជីវភាពរស់នៅប្រកបដោយភាពសម្បូរធូធារ សេរី និងសុភមង្គលសម្រាប់ប្រជាជនគ្រប់រូប។
TO LAM អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម
បកប្រែដោយ TRANG ANH