សារព័ត៌មានបដិវត្តន៍រួមដំណើរជាមួយប្រទេសជាតិវៀតណាម
កប.អនឡាញ - ក្នុងរយៈពេល ១០០ ឆ្នាំនៃការរួមដំណើរជាមួយប្រទេសជាតិ ឆ្លងកាត់ការលំបាក និងបញ្ហាប្រឈមជាច្រើន សារព័ត៌មានបដិវត្តន៍វៀតណាមមិនត្រឹមតែជាសាក្សីប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ថែមទាំងជាស្ពានតភ្ជាប់រវាងបក្ស និងប្រជាជន និងជាអាវុធដ៏មុតស្រួចក្នុងការតស៊ូដើម្បីឯករាជ្យជាតិ និងសេរីភាពរបស់ប្រទេសជាតិ ជាឧបករណ៍ដ៏មានប្រសិទ្ធភាពក្នុងការកសាង ការពារ និងអភិវឌ្ឍន៍ប្រទេសទៀតផង។
ព្រឹត្តិការណ៍សំខាន់ដំបូងគឺកាសែត Thanh nien ដែលជាស្ថាប័នឃោសនារបស់សមាគមយុវជនបដិវត្តន៍ វៀតណាម - អង្គការជំនាន់មុនរបស់បក្សកុម្មុយនិស្តវៀតណាមដែលបង្កើតឡើងដោយអ្នកស្នេហាជាតិ Nguyen Ai Quoc (លោកប្រធានហូជីមិញ) បោះពុម្ពជាភាសាជាតិជាមួយនឹងលេខដំបូងនៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ១៩២៥ សារព័ត៌មានបដិវត្តន៍បានកើតមកជាកត្តាចាំបាច់ជាប្រវត្តិសាស្ត្រ បំពេញតម្រូវការបន្ទាន់នៃដំណើរការឃោសនាបង្កើតបក្សកុម្មុយនិស្តវៀតណាម។ ពីកាសែតដែលត្រូវបានរៀបចំ និងបោះពុម្ពនៅបរទេស បន្ទាប់មកផ្ទេរទៅប្រទេសវិញដោយសម្ងាត់ សារព័ត៌មានបដិវត្តន៍បានរីកចម្រើនជាបន្តបន្ទាប់ រួមជាមួយនឹងចលនាបដិវត្តន៍ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ក្លាយជាប្រព័ន្ធសារព័ត៌មានចម្រុះប្រភេទ ដែលសម្បូរទៅដោយខ្លឹមសារ បច្ចេកវិទ្យាកាន់តែទំនើប បំពេញតម្រូវការក្នុងស្រុកកាន់តែប្រសើរ ជាមួយនឹងឥទ្ធិពលកាន់តែខ្លាំងឡើងលើឆាកអន្តរជាតិ។
|
|
អ្នកអានទស្សនាស្តង់តាំងពិព័រណ៍សារព័ត៌មានយោធានៅមហោស្រពសារព័ត៌មានជាតិឆ្នាំ ២០២៤ ដែលត្រូវបានរៀបចំឡើងនៅទីក្រុងហូជីមិញ |
ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្ត សារព័ត៌មានបដិវត្តន៍វៀតណាមបានរីកចម្រើនជាបន្តបន្ទាប់ពេញមួយដំណើរនៃការរួមដំណើរជាមួយប្រទេសជាតិក្នុងរយៈពេល ១០០ ឆ្នាំកន្លងមកនេះ។ ពីកាសែតតូចៗចាប់បដិសណ្ឋិក្នុងកំឡុងការតស៊ូបដិវត្តន៍ មកទល់បច្ចុប្បន្ននេះ ប្រទេសទាំងឡាយមានទីភ្នាក់ងារផ្សព្វផ្សាយពហុព័ត៌មានសំខាន់ៗចំនួន ៦ ទីភ្នាក់ងារសារព័ត៌មានចំនួន ១២៧ ទស្សនាវដ្តីចំនួន ៦៧១ ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ចំនួន ៧២ កម្មវិធីផ្សាយសម្លេងក្នុងស្រុកចំនួន ៧៨ និងកម្មវិធីទូរទស្សន៍ក្នុងស្រុកចំនួន ១៩៤ និងកម្មវិធីទូរទស្សន៍បរទេសចំនួន ៤៥ ផ្តល់សេវាបង់ប្រាក់។ មនុស្សប្រហែល ៤១,០០០ នាក់កំពុងធ្វើការក្នុងប្រព័ន្ធសារព័ត៌មាន។ ប្រជាជនជិត ៨០% ប្រើឧបករណ៍ឆ្លាតវៃដើម្បីចូលមើលព័ត៌មានជារៀងរាល់ថ្ងៃ។
ក្នុងប្រវត្តិសាស្ត្រ ១០០ ឆ្នាំនៃសារព័ត៌មានបដិវត្តន៍វៀតណាម ជួរអ្នកកាសែតពិតជាយុទ្ធជនបដិវត្តន៍ប្រើប្រាស់ “ប៊ិច និងក្រដាសជាអាវុធមុតស្រួច” ដើម្បីបម្រើប្រជាជន និងបដិវត្តន៍ ដូចដែលពាក្យដំបូន្មានរបស់លោកប្រធានហូជីមិញ។ លោកប្រធានហូជីមិញជាអ្នកបង្កើតសារព័ត៌មានបដិវត្តន៍វៀតណាម រៀបចំដោយផ្ទាល់នូវសកម្មភាពរបស់កាសែតរាប់សិប ហើយសរសេរឲ្យកាសែតពេញមួយជីវិតបដិវត្តន៍ជាមួយប្រធានបទ “ការប្រយុទ្ធប្រឆាំងនឹងអាណានិគមនិយម និងចក្រពត្តិនិយម ប្រយុទ្ធប្រឆាំងនឹងសក្តិភូមិ និងម្ចាស់ដី ការផ្សព្វផ្សាយឯករាជ្យជាតិ និងសង្គមនិយម”។
យុទ្ធជនបដិវត្តន៍ជាច្រើននាក់ ថ្នាក់ដឹកនាំបក្ស និងរដ្ឋជាអ្នកកាសែត និងអ្នករៀបចំសកម្មភាពសារព័ត៌មានបម្រើបដិវត្តន៍ដូចជា៖ អ្នកបដិវត្តន៍ Nguyen Van Cu, Ha Huy Tap, និងអ្នកដឹកនាំ Le Duan, Truong Chinh, Vo Nguyen Giap, Nguyen Van Linh។ល។
អ្នកកាសែតជាច្រើនបានពលីជីវិតក្នុងការតស៊ូបដិវត្តន៍ លះបង់ជីវិតដើម្បីឯករាជ្យភាព សេរីភាពរបស់ប្រទេសជាតិ និងសុភមង្គលរបស់ប្រជាជន។ ពួកគេដូចជា Tran Kim Xuyen, Nguyen Van Nguyen, Duong Tu Giang, Tran Dang, Nam Cao, Tran Mai Ninh, Tham Tam, Thoi Huu, Le Anh Xuan, Le Doan, Duong Thi Xuan Quy, Chu Cam Phong។ល។ ហើយនៅមានអ្នកកាសែតយុទ្ធជនពលីជាង ៥០០ នាក់ ដែលធ្វើកាសែតនៅក្នុងមុខតំណែងផ្សេងៗគ្នា ដែលបានពលីជីវិតនៅក្នុងគុកអាណានិគម និងចក្រពត្តិ នៅក្នុងលេណដ្ឋាន ឬពេលកំពុងបំពេញភារកិច្ចនៅសមរភូមិ។ អ្នកសារព័ត៌មានជាច្រើនបានចូលរួមចំណែកយ៉ាងលេចធ្លោក្នុងបុព្វហេតុកសាងប្រទេស និងការពារមាតុភូមិ ក្លាយជាវីរៈជននៃកងកម្លាំងប្រដាប់អាវុធប្រជាជន វីរៈជនពលកម្ម និងយុទ្ធជនប្រឡងប្រណាំងទូទាំងប្រទេស។
ក្នុងរយៈពេល ១០០ ឆ្នាំនៃការរួមដំណើរជាមួយប្រទេសជាតិ ឆ្លងកាត់ការលំបាក និងបញ្ហាប្រឈមជាច្រើន សារព័ត៌មានបដិវត្តន៍វៀតណាមមិនត្រឹមតែជាសាក្សីប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ថែមទាំងជាស្ពានតភ្ជាប់រវាងបក្ស និងប្រជាជន គឺជាអាវុធដ៏មុតស្រួចក្នុងការតស៊ូដើម្បីឯករាជ្យជាតិ និងសេរីភាពរបស់ប្រទេសជាតិ ជាឧបករណ៍ដ៏មានប្រសិទ្ធភាពក្នុងការកសាង ការពារ និងអភិវឌ្ឍន៍ប្រទេស ហើយគឺជាផ្នែកមួយដ៏សំខាន់នៃបុព្វហេតុបដិវត្តន៍ទាំងមូល ក្រោមការដឹកនាំរបស់បក្សទៀតផង។ លោកប្រធានហូជីមិញ និងអ្នកកាសែតបដិវត្តន៍ជាច្រើនជំនាន់បានខិតខំប្រឹងប្រែងធ្វើការយ៉ាងច្នៃប្រឌិត ដោយទាំងញើស សូម្បីតែឈាមដើម្បីសរសេរប្រវត្តិសាស្ត្រដ៏រុងរឿងនៃបដិវត្តន៍សារព័ត៌មាន ដែលជាសារព័ត៌មានប្រយុទ្ធ ពោរពេញដោយលក្ខណៈមនុស្សជាតិ និងអត្តសញ្ញាណវៀតណាម ដោយបន្សល់ទុកឱ្យយើងនូវមេរៀនដ៏មានតម្លៃ។ នោះគឺជាដើមទុន និងឥវ៉ាន់ដ៏មានតម្លៃបំផុតសម្រាប់សារព័ត៌មានវៀតណាម បន្តរួមដំណើរជាមួយប្រជាជាតិ និងប្រទេសជាតិ សរសេរជោគជ័យបន្ថែមទៀតក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ៕
បកប្រែដោយ Huyen Trang