ផ្សព្វផ្សាយរូបភាពល្ខោនអាយ៉ងរបស់វៀតណាមនៅប្រទេសជប៉ុន
កប.អនឡាញ - ត្រឡប់ទៅស្រុកកំណើតវិញបន្ទាប់ពីចូលរួមសម្តែងក្នុងក្របខ័ណ្ឌនៃមហោស្រពវៀតណាមលើកទី ១៧ ឆ្នាំ ២០២៥ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៧ ឧសភា ដល់ថ្ងៃទី ៣ ខែមិថុនា នៅប្រទេសជប៉ុន សិល្បករ សិល្បការិនីនៃរោងល្ខោនអាយ៉ង Thang Long មានក្តីរំភើប និងមោទនភាពខ្លាំងណាស់។
ក្នុងរយៈពេលមួយសប្តាហ៍ ការសំដែងសិល្បៈអាយ៉ងដ៏វិសេសវិសាលរបស់ប្រទេសជាតិវៀតណាមបានបន្សល់ទុកនូវចំណាប់អារម្មណ៏យ៉ាងខ្លាំង និងទទួលបានការគាំទ្រពីសហគមន៍វៀតណាមនៅប្រទេសជប៉ុន និងមិត្តភក្តិជប៉ុន។
សិល្បការិនី Tran Thanh Hien នាយករោងល្ខោនអាយ៉ង Thang Long បានរៀបរាប់យ៉ាងរំភើបថា “យើងខ្ញុំមានក្ដីរំភើបចិត្តយ៉ាងខ្លាំងនៅពេលដែលទទួលបានការគាំទ្រ និងទះដៃអបអរសាទរពីទស្សនិកជនបន្ទាប់ពីការសម្តែងមួយៗ។ មានទស្សនិកជនជប៉ុនបានមកចាប់ដៃអបអរសាទរយើងខ្ញុំ ដោយនិយាយថា ពួកគេធ្លាប់មកលេងកំសាន្ដនៅទីក្រុងហាណូយ និងទស្សនាការសំដែងអាយ៉ងទឹកនៅរោងល្ខោននៅជិតបឹង Hoan Kiem។ ពួកគេមានការចាប់អារម្មណ៍ និងកោតសរសើរចំពោះសិល្បករដែលសំដែងអាយ៉ងយ៉ាងប៉ិនប្រសប់ដើម្បីបង្ហាញរឿងនិទានវប្បធម៌ ។
    |
 |
ការសម្តែងអាយ៉ងនៅប្រទេសជប៉ុន |
រោងល្ខោនអាយ៉ង Thang Long ត្រូវបានជ្រើសរើសជាក្រុមសិល្បៈប្រពៃណីដែលតំណាងឱ្យវៀតណាមចូលរួមមហោស្រពវៀតណាមលើកទី ១៧ នៅប្រទេសជប៉ុន។ នេះគឺជាព្រឹត្តិការណ៍ត្រូវបានរៀបចំឡើងប្រចាំឆ្នាំ (ចាប់ផ្តើមក្នុងឆ្នាំ ២០០៨) មក ហើយបានក្លាយទៅជាព្រឹត្តិការណ៍ដែលនាំមកឱកាសតភ្ជាប់ និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ការផ្លាស់ប្តូរវប្បធម៌ និងទេសចរណ៍រវាងប្រទេសទាំងពីរ។ រោងល្ខោនអាយ៉ង Thang Long បានរៀបចំកម្មវិធីសិល្បៈមួយក្រោមប្រធានបទ “ចំណងមិត្តភាពវៀតណាម-ជប៉ុន”។ ការសម្តែងក្នុងកម្មវិធីមានលក្ខណៈទាន់សម័យ ប៉ុន្តែនៅតែលើកតម្កើងតម្លៃវប្បធម៌ដែលពោរពេញទៅដោយអត្តសញ្ញាណជាតិ បង្ហាញពីការលាយបញ្ចូលគ្នារវាងអាយ៉ងប្រពៃណី និងតន្ត្រីប្រជាប្រិយវៀតណាម។
យោងតាមសិល្បការិនី Tran Thanh Hien ការចូលរួមសម្តែងក្នុងក្របខ័ណ្ឌនៃមហោស្រពវៀតណាមនៅប្រទេសជប៉ុនគឺជាកិត្តិយស និងមោទនភាពសម្រាប់សិល្បករ សិល្បការិនីនៃរោងល្ខោនអាយ៉ង Thang Long តាមរយៈនោះ រួមចំណែកលើកកម្ពស់ការផ្លាស់ប្តូរនិងផ្សព្វផ្សាយសិល្បៈប្រពៃណីវៀតណាម ក៏ដូចជាសិល្បៈអាយ៉ងប្រពៃណីដល់ប្រជាជនជប៉ុនក៏ដូចជាមិត្តអន្តរជាតិ។
ក្នុងរយៈពេលជាងកន្លះសតវត្សកន្លងទៅនេះ រោងល្ខោនអាយ៉ង Thang Long បានអះអាងពីម៉ាកយីហោឈានមុខគេរបស់សិល្បៈអាយ៉ងក្នុងប្រទេស ហើយក្លាយជាគោលដៅដែលមិនអាចខ្វះបានសម្រាប់ភ្ញៀវទេសចរជាតិនិងអន្ដរជាតិ ដែលមានបំណងចង់ទស្សនាតម្លៃសិល្បៈប្រពៃណីវៀតណាម។
រោងល្ខោនអាយ៉ង Thang Long បានបន្សល់ទុកនូវសមិទ្ធផលជាច្រើន ដោយជារោងល្ខោនតែមួយគត់នៅអាស៊ីដែលសម្រេចបាននូវកំណត់ត្រានៃការសម្តែងចំនួន ៣៦៥ ថ្ងៃ/ឆ្នាំ ជាមួយនឹងការសម្តែងជិត ២,០០០ លើក ហើយរហូតដល់ ៧ ដល់ ៨ លើក ក្នុងមួយថ្ងៃ។ “នោះគឺជាក្ដីសុបិន្តរបស់សិល្បករជាច្រើនមានចំណូលចិត្តជាមួយសិល្បៈប្រពៃណីដែលមិនមែនរោងល្ខោនអាយ៉ងណាក៏មាននោះទេ។ ការច្នៃប្រឌិតសិល្បៈ ប្រកាន់យកវប្បធម៌ជាមូលដ្ឋានគ្រឹះ ការរួមបញ្ចូលគ្នានូវអាយ៉ងគោកនិងអាយ៉ងទឹក នោះគឺជាលក្ខណៈវិនិច្ឆ័យដែលរោងល្ខោនអាយ៉ងតែងតែកំណត់”។
បកប្រែដោយ Pham Diep