មនុស្សជិត ៤០ នាក់បានស្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា នៅថ្ងៃដំបូងនៃពិធីបុណ្យ Eid al-Adha
យោងតាមកងកម្លាំងការពារជនស៊ីវិលនៅតំបន់ហ្គាហ្សា យ៉ាងហោចណាស់មានមនុស្ស ៣៨ នាក់បានស្លាប់ នៅក្នុងការវាយប្រហារតាមផ្លូវអាកាសនិងការបាញ់កាំភ្លើងរបស់អ៊ីស្រាអែល សំដៅលើជនប៉ាឡេស្ទីននៅទូទាំងតំបន់ហ្គាហ្សា កាលពីថ្ងៃទី ៦ ខែមិថុនា ជាថ្ងៃដំបូងនៃពិធីបុណ្យ Eid al-Adha ដែលជាពិធីបុណ្យដ៏សំខាន់បំផុតក្នុងមួយឆ្នាំរបស់ជនឥស្លាម។ ក្នុងនោះមនុស្ស ១១ នាក់បានស្លាប់ក្នុងការវាយប្រហារតាមផ្លូវអាកាសលើតំបន់ Jabalia នៅភាគខាងជើងតំបន់ហ្គាហ្សា។