ប្រទេសដែលមិនទាន់ទទួលបានកិច្ចព្រមព្រៀងពន្ធបដិការជាមួយអាមេរិក នឹងទទួលរងអត្រាពន្ធថ្មីចាប់ពីថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៥
ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសថា ដៃគូដែលមិនទាន់ឈានដល់កិច្ចព្រមព្រៀងពន្ធបដិការជាមួយសហរដ្ឋអាមេរិក នឹងទទួលរងអត្រាពន្ធថ្មីចាប់ពីថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៥។
កាលពីថ្ងៃទី ៣ ខែកក្កដា ថ្លែងទៅកាន់អ្នកសារព័ត៌មាន ប្រធានាធិបតី Donald Trump បានបញ្ជាក់ថា ចាប់ពីថ្ងៃទី ៤ ខែកក្កដា លោកនឹងចាប់ផ្តើមផ្ញើលិខិតជូនដំណឹងទៅកាន់ប្រទេសនានាអំពីអត្រាពន្ធថ្មីដែលពួកគេត្រូវបង់ ចាប់ពីដើមខែសូហា ខណៈដែលការចរចាកំពុងឈានចូលដល់ដំណាក់កាលចុងក្រោយ។
អត្រាពន្ធបដិការ ដែលបណ្តាដៃគូត្រូវបង់ ប្រសិនបើមិនអាចឈានដល់កិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក នឹងប្រែប្រួលពីចន្លោះ ១០-២០% ដល់ ៦០-៧០%។ ប្រធានាធិបតីសហរដ្ឋអាមេរិកបានធ្វើសេចក្តីប្រកាស ខាងលើត្រឹមតែប៉ុន្មានថ្ងៃមុនពេលការផ្អាកការយកពន្ធលើដៃគូពាណិជ្ជកម្មនឹងផុតកំណត់ជាផ្លូវការនៅថ្ងៃទី ៩ ខែកក្កដាឆ្នាំ២០២៥៕
តាម vovworld.vn