វៀតណាម-អាហ្វ្រិកខាងត្បូង ជម្រុញកិច្ចសហប្រតិបត្តិការរវាងសភានៃប្រទេសទាំងពីរ
កប.អនឡាញ - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅអាហ្វ្រិកខាងត្បូងចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែកក្កដា នាថ្ងៃទី ១៦ ខែកក្កដា នៅទីស្នាក់ការសភាអាហ្វ្រិកខាងត្បូង លោក Vu Hong Thanh អនុប្រធានរដ្ឋសភាវៀតណាម បានជួបជាមួយលោកស្រី Refilwe Mtshweni-Tsipane ប្រធានព្រឹទ្ធសភា (ក្រុមប្រឹក្សាជាតិនៃបណ្ដាខេត្ត) នៃប្រទេសអាហ្វ្រិកខាងត្បូង។ សូមរំលឹកដែរថា នាថ្ងៃទី ១៥ ខែកក្កដា លោក Vu Hong Thanh បានជួបសន្ទនាជាមួយលោកស្រី Annelie Lottriet អនុប្រធានសភាអាហ្វ្រិកខាងត្បូង។
ក្នុងជំនួបទាំងនេះ លោក Vu Hong Thanh បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ដល់ទំនាក់ទំនងភាពជាដៃគូដើម្បីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍជាមួយអាហ្វ្រិកខាងត្បូង ដោយកំណត់អាហ្រ្វិកខាងត្បូងជាដៃគូសំខាន់របស់វៀតណាមក្នុងតំបន់។
    |
 |
លោក Vu Hong Thanh ជួបជាមួយលោកស្រី Refilwe Mtshweni-Tsipane (រូបថត៖ vnanet.vn) |
រីឯខ្លួនវិញ ថ្នាក់ដឹកនាំជាន់ខ្ពស់អាហ្រ្វិកខាងត្បូងវាយតម្លៃថា ដំណើរទស្សនកិច្ចនេះមិនត្រឹមតែដាក់ទិសដៅថ្មីសម្រាប់កិច្ចសហប្រតិបត្តិការលើបណ្តាញសភាប៉ុណ្ណោះទេ ថែមទាំងបង្កើតកម្លាំងចលករសម្រាប់ប្រទេសទាំងពីរពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការពារជាតិ សន្តិសុខ...ដើម្បីផលប្រយោជន៍ ការអភិវឌ្ឍ និងវិបុលភាពរបស់ប្រជាជាតិទាំងពីរ។
ភាគីទាំងពីរបានឯកភាពបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ដូចជាវេទិកាភាពជាដៃគូអន្តររដ្ឋាភិបាល គណៈកម្មាធិការពាណិជ្ជកម្មចម្រុះ និងកិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-អាហ្វ្រិកខាងត្បូង។ ភាគីទាំងពីរក៏បានឯកភាពជម្រុញឲ្យកិច្ចសហប្រតិបត្តិការរវាងសភានៃប្រទេសទាំងពីរក្លាយជាសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការទ្វេភាគី...៕
បកប្រែដោយ Thuy Anh