យោងតាមលោក Nguyen Chi Dung សហគ្រាសអាចពិចារណាចូលរួមជាមួយវៀតណាមក្នុងខ្លឹមសារការងារមួយចំនួនដូចជា៖ ជួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសសម្រាប់គម្រោងសាកល្បង; សហប្រតិបត្តិការក្នុងការស្រាវជ្រាវ ការផ្ទេរបច្ចេកវិទ្យាគ្រប់គ្រង; សហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។

leftcenterrightdel
ទិដ្ឋភាពនៅជំនួប (រូបថត៖ VOV1)

លើសពីនេះ សហគ្រាសអាចចូលរួមដោយផ្ទាល់ក្នុងការវិនិយោគ ការអភិវឌ្ឍគម្រោងទីក្រុងឆ្លាតវៃនៅក្នុងមូលដ្ឋានដែលមានសក្តានុពល សាកល្បងនៅក្នុងអង្គភាពតូចៗមួយចំនួនដូចជាឃុំ សង្កាត់។ លោកឧបនាយករដ្ឋមន្ត្រី បានអះអាងថា រដ្ឋាភិបាលវៀតណាមនឹងរួមដំណើរ គាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់សហគ្រាសចិននិយាយរួម និងក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ CCC និងក្រុមហ៊ុន Hero Shenzhen និយាយដោយឡែក ដើម្បីវិនិយោគ និងធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពនៅវៀតណាម៕

តាម vovworld.vn