ការតាំងពិព័រណ៍នេះមាន ៥ ផ្នែកសំខាន់ៗដែលតាំងបង្ហាញឯកសាររូបភាព និងវត្ថុតាងស្តីពីជីវិត និងអាជីពបដិវត្តន៍របស់លោក Nguyen Van Linh អគ្គលេខាបក្សជាង ២០០ រួមចំណែកអប់រំប្រពៃណីបដិវត្តន៍ បំផុសស្មារតីស្នេហាជាតិ និងមោទនភាពជាតិ ដោយលើកទឹកចិត្តប្រជាជនវៀតណាមគ្រប់ៗរូប នាសម័យនេះ បន្តខិតខំប្រឹងប្រែងដើម្បីប្រទេសជាតិសម្បូររុងរឿង។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស និងប្រតិភូនានាទស្សនាការតាំងពិព័រណ៍

លោក Nguyen Van Linh អគ្គលេខាបក្ស គឺជាសិស្សឆ្នើមម្នាក់របស់លោកប្រធានហូជីមិញ ជាបក្ខជនបក្សកុម្មុយនិស្តដ៏មុតមាំ ស្មោះត្រង់ដែលបានលះបង់ពេញមួយជីវិត  ដើម្បីឧត្តមគតិឯករាជ្យជាតិ សង្គមនិយម សុភមង្គលរបស់ប្រជាជន និងជាថ្នាក់ដឹកនាំដ៏មានកិត្យានុភាពក្នុងបក្ស ប្រជាជន និងកងទ័ព  និងជាមិត្តជាទីទុកចិត្តរបស់មិត្តភក្តិអន្តរជាតិ៕

បកប្រែដោយ Thanh Cong