លោក To Lam អគ្គលេខាបក្ស អញ្ជើញទៅពិនិត្យការអនុវត្តគំរូអាជ្ញាធរមូលដ្ឋានពីរកម្រិតនៅទីក្រុងហូជីមិញ
កប.អនឡាញ - ក្នុងកម្មវិធីការងារនៅទីក្រុងហូជីមិញ នារសៀលថ្ងៃទី២៩ ខែមិថុនា លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម បានអញ្ជើញទៅពិនិត្យការអនុវត្តគំរូអាជ្ញាធរមូលដ្ឋានពីរកម្រិតនៅសង្កាត់ Xuan Hoa និងឃុំ Tan Vinh Loc។
នៅមជ្ឈមណ្ឌលរដ្ឋបាលសាធារណៈនៃមូលដ្ឋានទាំងពីរនេះ លោក To Lam អគ្គលេខាបក្ស សង្ឃឹមថា កម្មាភិបាលម្នាក់ៗនៅមូលដ្ឋាននឹងបន្តលើកកម្ពស់ស្មារតីទទួលខុសត្រូវ ដើម្បីត្រៀមលក្ខណៈសម្រាប់ប្រតិបត្តិការក្បាលម៉ាស៊ីនថ្មី ប្រកបដោយប្រសិទ្ធភាព និងមានភាពរលូនដែលដំណើរការនៅទូទាំងប្រទេសចាប់ពីថ្ងៃទី១ ខែកក្កដា។
    |
 |
លោក To Lam អគ្គលេខាបក្ស ពិនិត្យការអនុវត្តគំរូអាជ្ញាធរមូលដ្ឋានពីរកម្រិតនៅទីក្រុងហូជីមិញ |
អញ្ជើញជួបសំណេះសំណាលជាមួយកម្មាភិបាលនៅទីនេះ លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់ថា៖ ក្បាលម៉ាស៊ីនថ្មីនេះមានបំណងជំរុញការអភិវឌ្ឍប្រកបដោយឆាប់រហ័ស និងចីរភាពនៃប្រទេស និងទីក្រុង ក៏ដូចជាថែទាំជីវភាពរស់នៅរបស់ប្រជាជនឱ្យកាន់តែប្រសើរឡើង។ យើងត្រូវកសាងក្បាលម៉ាស៊ីនអាជ្ញាធរប្រកបដោយប្រសិទ្ធភាព អាចផ្លាស់ប្តូរពីការគ្រប់គ្រងអសកម្មទៅជាអភិបាលកិច្ចឆ្លាតវៃ បម្រើប្រជាជន រដ្ឋាភិបាលដើម្បីបំរើប្រជាជន ស្ថាបនា ការអភិវឌ្ឍ និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការអនុវត្តគោលនយោបាយរួមរបស់បក្ស ប្រកបដោយប្រសិទ្ធភាព។
លោក To Lam អគ្គលេខាបក្ស បានស្នើឱ្យអាជ្ញាធរមូលដ្ឋានបង្កើតរបកគំហើញក្នុងកំណែទម្រង់រដ្ឋបាល និងការធ្វើបរិវត្តកម្មឌីជីថល លើកកម្ពស់ការតភ្ជាប់ទិន្នន័យ ធានាថា ប្រជាជនអាចទទួលបានសេវាសាធារណៈយ៉ាងឆាប់រហ័ស តម្លាភាព ប្រកបដោយភាពងាយស្រួល៕
បកប្រែដោយ Thanh Cong