សកម្មភាពរបស់ថ្នាក់ដឹកនាំបក្ស រដ្ឋ និងកងទ័ព
កប.អនឡាញ - នារសៀលថ្ងៃទី ១៧ សីហា អគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាម បានរៀបចំពិធីទទួលស្វាគមន៍ថ្នាក់ដឹកនាំបក្ស រដ្ឋ និងកងទ័ព មកទស្សនាសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាម និងទស្សនាភាពយន្ត "ភ្លៀងក្រហម"។
លោកនាយឧត្តមសេនីយ៍ Trinh Van Quyet លេខាមជ្ឈិមបក្ស សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម បានអញ្ជើញជាអធិបតីក្នុងពិធីនេះ។
សារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាម គឺជាសារមន្ទីរមួយក្នុងចំណោមសារមន្ទីរឈានមុខគេរបស់ប្រទេសជាតិ ជាទីកន្លែងដែលបង្ហាញតម្លៃប្រវត្តិសាស្ត្រ និងវប្បធម៌យោធារបស់ប្រទេសជាតិក្នុងសម័យកាលកសាង និងការពារប្រទេសជាតិ។ វត្ថុនីមួយៗ រូបថតនីមួយៗ ទំព័រឯកសារនីមួយៗ ដែលត្រូវបានរក្សាទុកនៅទីនេះ គឺជាភស្ដុតាងដ៏រស់រវើក ដែលឆ្លុះបញ្ចាំងពីស្មារតីអងអាចក្លាហាន ឆន្ទៈឯករាជ្យ សេរីភាព និងសេចក្តីប្រាថ្នាចង់បានសន្តិភាពរបស់ប្រជាជនវៀតណាម។
    |
 |
លោកនាយឧត្តមសេនីយ៍ Trinh Van Quyet និងប្រតិភូទស្សនាសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាម |
ឆ្លងកាត់ដំណើរការកសាង និងអភិវឌ្ឍន៍ ដោយមានការយកចិត្តទុកដាក់ និងការដឹកនាំរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស និងអគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាម ជាពិសេសទិសដៅ និងការដឹកនាំទាន់ពេលវេលារបស់ថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស អគ្គសេនាធិការដ្ឋាននៃកងទ័ពប្រជាជនវៀតណាម និងអគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាម សារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាមបានរីកចម្រើនឥតឈប់ឈរ ក្លាយជា “ទីតាំងក្រហម” ដើម្បីអប់រំប្រពៃណីស្នេហាជាតិ ប្រពៃណីបដិវត្តន៍ដល់កម្មាភិបាលនិងយុទ្ធជន និងប្រជាជនគ្រប់ស្រទាប់ និងយុវជនជំនាន់ក្រោយ។
* នៅកម្មវិធីនោះ លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេស និងថ្នាក់ដឹកនាំបក្ស រដ្ឋ និងកងទ័ពជាច្រើនរូបបានទស្សនាភាពយន្ត "ភ្លៀងក្រហម"។
    |
 |
លោកនាយឧត្តមសេនីយ៍ Phan Van Giang និងលោកនាយឧត្តមសេនីយ៍ Trinh Van Quyet និងប្រតិភូទស្សនាភាពយន្ត “ភ្លៀងក្រហម” |
ភាពយន្ត “ភ្លៀងក្រហម” ដែលឆ្លុះបញ្ចាំងពីសម័យកាលប្រវត្តិសាស្ត្រវីរភាពនៃសមរភូមិ Quang Tri ក្នុងឆ្នាំ ១៩៧២ - ជាសមរភូមិដែលឈាមរបស់យុទ្ធជនបដិវត្តន៍រាប់ពាន់នាក់បានបញ្ចូលជាមួយទន្លេ Thach Han។
ភាពយន្តនេះមិនត្រឹមតែបង្កើតឡើងវិញនូវភាពសាហាវនៃសង្រ្គាមប៉ុណ្ណោះទេ ថែមទាំងលើកតម្កើងតម្លៃជាអមតៈនៃក្ដីស្នេហាជាតិ ការពលីកម្មដើម្បីឯករាជ្យ និងសេរីភាពនៃមាតុភូមិ៕
បកប្រែដោយ Pham Diep