ក្នុងអង្គប្រជុំ បន្ទាប់ពីស្តាប់របាយការណ៍ពីស្ថាប័ននិងអង្គភាពនានា ប្រតិភូទាំងឡាយបានពិភាក្សា និងផ្តល់យោបល់លើខ្លឹមសារមួយចំនួនដូចជា៖ របាយការណ៍បឋមការងារយោធា ការពារជាតិក្នុងរយៈពេល ៦ ខែដើមឆ្នាំ២០២៥ និងទិសដៅការងារសម្រាប់រយៈពេល ៦ ខែចុងឆ្នាំ២០២៥; សេចក្តីព្រាងសេចក្តីសន្និដ្ឋានរបស់គណៈកម្មាការបក្សយោធាមជ្ឈិមស្តីពីលទ្ធផលដឹកនាំការអនុវត្តភារកិច្ចយោធា ការពារជាតិ និងកសាងគណៈកម្មាធិការបក្សភាគកងទ័ពក្នុងរយៈពេល៦ខែដើមឆ្នាំ និងភារកិច្ចសំខាន់ៗសម្រាប់៦ខែចុងឆ្នាំ២០២៥; ផែនការរៀបចំកិច្ចប្រជុំគណៈកម្មាធិការបក្សយោធាមជ្ឈិម (សម័យប្រជុំលើកទី ១៤) និងកិច្ចប្រជុំយោធា-នយោបាយនៃកងទ័ពទាំងមូលក្នុងរយៈពេល៦ ខែដើមឆ្នាំ២០២៥។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang មានប្រសាសន៍នៅកិច្ចប្រជុំ

មានប្រសាសន៍នៅឯកិច្ចប្រជុំ តាងនាមគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសម្តែងការឯកភាពជាមួយរបាយការណ៍ដែលស្នើឡើងដោយស្ថាប័នមានសមត្ថកិច្ចអំពីផែនការរៀបចំកិច្ចប្រជុំគណៈកម្មាធិការបក្សយោធា​មជ្ឈិម និងកិច្ចប្រជុំយោធា-នយោបាយនៃកងទ័ពទាំងមូលក្នុងរយៈពេល ៦ ខែដើមឆ្នាំ២០២៥ ព្រមទាំងចាត់តាំងឲ្យអគ្គសេនាធិការដ្ឋាននៃកងទ័ពប្រជាជនដឹកនាំស្ថាប័ន និងអង្គភាពពាក់ព័ន្ធបន្តត្រៀមរៀបចំឲ្យបានល្អសម្រាប់កិច្ចប្រជុំយោធា-នយោបាយនៃកងទ័ពទាំងមូលក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៥ ដោយធានាបាននូវគុណភាព និងសុវត្ថិភាពជាដាច់ខាត។

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានឯកភាពលើរបាយការណ៍ស្តីពីលទ្ធផលការងារប្រឡងប្រណាំងក្នុងរយៈពេល៦ ខែដើមឆ្នាំ និងទិសដៅការងារក្នុងរយៈពេល៦ ខែចុងឆ្នាំ២០២៥ ព្រមទាំងឯកភាពលើរបាយការណ៍ស្តីពីលទ្ធផលនៃការអនុវត្តការងារយោធា និងហិរញ្ញវត្ថុ ដោយយោងតាមបទប្បញ្ញត្តិដឹកនាំនៃគណៈកម្មាធិការបក្សយោធាមជ្ឈិម និងសំណើពាក់ព័ន្ធ ហើយចាត់តាំងឲ្យអង្គភាពទទួលយកមតិពីគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិមសម្របសម្រួលជាមួយការិយាល័យនៃគណៈកម្មាធិការបក្សយោធា​មជ្ឈិមដើម្បីបំពេញបន្ថែម និងបំពេញរបាយការណ៍ដើម្បីបម្រើដល់កិច្ចប្រជុំគណៈកម្មាធិការបក្សយោធាមជ្ឈិម ស្របតាម​បទប្បញ្ញត្តិ។ល។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

ទន្ទឹមនឹងនោះ លោកនាយឧត្តមសេនីយ៍ Phan Van Giang ក៏បានតម្រង់ទិសខ្លឹមសារមួយចំនួនដើម្បីបម្រើដល់សម័យប្រជុំលើកទី ១៤ នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ដែលបញ្ហាចម្បងៗទាក់ទងនឹងលទ្ធផលនៃការដឹកនាំអនុវត្តភារកិច្ចយោធា និងការពារជាតិក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២៥ រួមទាំងការអនុវត្តភារកិច្ចដង្ហែរក្បួនព្យុះហយាត្រា (A80) និងខ្លឹមសារសំខាន់ៗមួយចំនួនទៀត។ល៕

បកប្រែដោយ Thanh Cong