លោកនាយឧត្តមសេនីយ៍ Phan Van Giang អញ្ជើញចូលរួមពិធីបូកសរុបលទ្ធផលពានរង្វាន់យុវជនច្នៃប្រឌិតក្នុងជួរកងទ័ព
កប.អនឡាញ - នាថ្ងៃទី១៥ មិថុនា នៅសាលប្រជុំក្រសួងការពារប្រទេសវៀតណាម លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេស បានអញ្ជើញចូលរួម និងដឹកនាំពិធីបូកសរុបលទ្ធផលសកម្មភាពរយៈពេល ៥ ឆ្នាំនៃពានរង្វាន់យុវជនច្នៃប្រឌិតក្នុងជួរកងទ័ពដំណាក់កាល ២០២០-២០២៥ និងប្រគល់ពានរង្វាន់លើកទី២៥។