ថ្លែងសុន្ទរកថាបើកសិក្ខាសាលា លោកវរសេនីយ៍ឯក Mac Duc Trong អនុប្រធាននាយកដ្ឋានរក្សាសន្តិភាពវៀតណាមបានសង្កត់ធ្ងន់ថា វៀតណាមបាននិងកំពុងកំណត់យ៉ាងច្បាស់នូវតួនាទីសំខាន់របស់ស្ត្រីក្នុងកម្លាំងរក្សាសន្ដិភាពរបស់អង្គការសហប្រជាជាតិ”។ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ចាប់តាំងពីចូលរួមជាផ្លូវការក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិកាលពីឆ្នាំ ២០១៤ មក វៀតណាមបានដាក់ពង្រាយ យោធិន​ជិត ១,១០០ រូប ទៅកាន់ស្ថានបេសកកម្មចំនួនបីគឺ សាធារណរដ្ឋអាហ្រ្វិកកណ្តាល ស៊ូដង់ខាងត្បូង និងតំបន់ Abyei ។ ក្នុងនោះ យោធិននារី មានជាង ១៦%។

leftcenterrightdel
ប្រតិភូជាតិនិងអន្ដរជាតិចូលរួមសិក្ខាសាលា

លោក Patrick Haverman អនុប្រធានតំណាង UNDP ប្រចាំវៀតណាម បានសង្កត់ធ្ងន់លើតួនាទីសំខាន់របស់កងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិក្នុងការការពារជនស៊ីវិល ជាពិសេសតួនាទីរបស់យោធិននារី។ នៅពេលដែលស្ត្រីចូលរួមបេសកកម្មរក្សាសន្តិភាព គឺការការពារកាន់​តែមានប្រសិទ្ធភាព។ យោធិននារីរួមចំណែកក្នុងការកសាងទំនុកចិត្ត ជាពិសេសជាមួយស្ត្រី និងកុមារីនៅតំបន់ដែលរងផលប៉ះពាល់ដោយជម្លោះ។ លោកស្រី Leigh McCumber ភារធារីស្ថានទូតកាណាដាប្រចាំវៀតណាម ជឿជាក់ថា តាមរយៈសិក្ខាសាលានេះ ប្រតិភូ និងអ្នកជំនាញការក្នុងវិស័យរក្សាសន្តិភាពមកពីប្រទេសនានានឹងរួមគ្នាចែករំលែកចំណេះដឹង រួមចំណែកលើកកំពស់តួនាទីរបស់ស្ត្រីក្នុងដំណើរការសន្តិភាព ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងអន្តរវិស័យ ដើម្បីសម្រេចបាននូវគោលដៅនេះ។

leftcenterrightdel
ទិដ្ឋភាពនៃសិក្ខាសាលា

នៅអង្គសិក្ខាសាលា ប្រតិភូទាំងឡាយបានចែករំលែកមេរៀន  និងបទពិសោធន៍ជាក់ស្តែង និងលើកដំណោះស្រាយ ដើម្បីជំរុញការចូលរួមយ៉ាងពេញលេញ ស្មើភាពនិងមានអត្ថន័យរបស់យោធិននារីនៅស្ថានបេសកកម្ម ជាពិសេសក្នុងកិច្ចការការពារជនស៊ីវិល ដែលជាសសរស្តម្ភសំខាន់នៃសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនាពេលបច្ចុប្បន្ន៕

បកប្រែដោយ Pham Diep