កងទ័ព "មួកខៀវ" ផ្សព្វផ្សាយវប្បធម៌វៀតណាមនៅស៊ូដង់ខាងត្បូង
កប.អនឡាញ - មិនត្រឹមតែបំពេញបេសកកម្មរក្សាសន្តិភាពប៉ុណ្ណោះទេ ថែមទាំងមន្ទីរពេទ្យកម្រិត២ លេខ៦ របស់វៀតណាមនៅស្ថានបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង ក៏បានផ្សព្វផ្សាយតម្លៃវប្
បធម៌ប្រពៃណីរបស់វៀតណាមដល់មិត្តអន្តរជាតិទៀតផង។
នាប៉ុន្មានថ្ងៃចុងក្រោយនៃខែមិថុនា មន្ទីរពេទ្យកម្រិត២ លេខ៦ របស់វៀតណាម បានរៀបចំកម្មវិធីផ្លាស់ប្តូរវប្បធម៌ប្រពៃណីរបស់វៀតណាមជាច្រើន ដើម្បីផ្សព្វផ្សាយតម្លៃវប្បធម៌ប្រពៃណីរបស់វៀតណាមដល់មិត្តអន្តរជាតិក្នុងស្ថានបេសកកម្ម។
    |
 |
ប្រជាជនស៊ូដង់ខាងត្បូងដែលស្រឡាញ់អាវផាយវៀតណាម ហើយចង់ជួបប្រាស្រ័យជាមួយគ្រូពេទ្យនារី "មួកខៀវ" |
រូបភាពរបស់យុទ្ធជននារីវៀតណាមក្នុងសំលៀកបំពាក់អាវផាយ ដែលបង្ហាញពីសម្រស់ស្រស់ស្អាត និងអត្តសញ្ញាណរបស់នារីវៀតណាម បានទទួលការចាប់អារម្មណ៍របស់មិត្តអន្តរជាតិ។ លំហវប្បធម៌វៀតណាមក៏ត្រូវបានបង្ហាញយ៉ាងរស់រវើកតាមរយៈមុខម្ហូបជាតិពិសេសៗ ដែលរៀបចំដោយកងទ័ព “មួកខៀវ”។ ម្ហូបអាហារគួរជក់ចិត្តរបស់វៀតណាមបានទាក់ទាញមិត្តភ័ក្តិអន្តរជាតិក្នុងពិធីផ្លាស់ប្តូរម្ហូបអាហាររវាងបណ្ដាប្រទេស។
ជាមួយនឹងសកម្មភាពសាមញ្ញៗ ប៉ុន្តែមានអត្ថន័យ កម្មាភិបាល និងបុគ្គលិកនៃកងពេទ្យកម្រិត ២ លេខ៦ បានធ្វើឲ្យជំនួបប្រាស្រ័យក្លាយជាស្ពានវប្បធម៌ រួមចំណែកកសាងរូបភាពនៃប្រទេសវៀតណាមដែលមានភាពរូសរាយរាក់ទាក់ និងមានអត្តសញ្ញាណដ៏សម្បូរបែបនៅក្នុងក្រសែភ្នែករបស់សហគមន៍អន្តរជាតិ។
មិនត្រឹមតែអនុវត្តឲ្យបានល្អនូវជំនាញវេជ្ជសាស្រ្តប៉ុណ្ណោះទេ យុទ្ធជននៃពេទ្យយោធាម្នាក់ៗនៅទីនេះក៏ដើរតួជា “ឯកអគ្គរដ្ឋទូតវប្បធម៌” រួមចំណែកបន្តសរសេររឿងនៃសន្តិភាព និងមិត្តភាពមនុស្សធម៌ ស្របតាមស្មារតី និងទំនួលខុសត្រូវដែលវៀតណាមនាំមកក្នុងតួនាទីជាសមាជិកសកម្មនៃកម្លាំងរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ៕
បកប្រែដោយ Thuy Anh