តាមនោះ កងវរសេនាធំលេខ ៧២៦ និងអង្គភាពផ្សេងៗទៀតបានប្រគល់អំណោយជូនដល់គ្រួសារទទួលរបបឧបត្ថម្ភគោលនយោបាយ និងគ្រួសារក្រីក្រចំនួន ៥០០ គ្រួសារ ដោយមានថវិកាសរុបជាង ២០០ លានដុង។

leftcenterrightdel
អង្គភាពនានាប្រគល់អំណោយដល់គ្រួសារទទួលរបបឧបត្ថម្ភគោលនយោបាយ និងគ្រួសារក្រីក្រនៅឃុំ Quang Truc

នៅក្នុងកម្មវិធីនោះ គ្រូពេទ្យនៃកងវរសេនាធំលេខ ៧២៦ បានពិនិត្យ ស្កេនអេកូ ផ្តល់យោបល់អំពីការថែទាំសុខភាព និងចែកថ្នាំពេទ្យដោយឥតគិតថ្លៃដល់គ្រួសារទទួលរបបឧបត្ថម្ភគោលនយោបាយ និងគ្រួសារក្រីក្រ។ ទន្ទឹមនឹងនោះ អង្គភាពនានាក៏បានឃោសនាអំពីគោលការណ៍ គោលនយោបាយរបស់បក្ស រដ្ឋ កងទ័ពប្រជាជន នគរបាលប្រជាជន ក៏ដូចជារបៀបរស់នៅបែបវិទ្យាសាស្ត្រ ការបង្ការជំងឺ ការងារអនាម័យបរិស្ថាន...

នេះជាសកម្មភាពជាក់ស្តែង បង្ហាញពីការយកចិត្តទុកដាក់របស់បក្ស រដ្ឋ កងទ័ពប្រជាជន នគរបាលប្រជាជន ចំពោះអ្នកមានគុណបំណាច់ចំពោះបដិវត្តន៍ និងគ្រួសារក្រីក្រ ជនរួមជាតិភាគតិចនៅតំបន់ព្រំដែន តំបន់ឆ្ងាយដាច់ស្រយាល រួមចំណែកពង្រឹងចំណងសាមគ្គីភាពរវាងកងទ័ពនិងប្រជាជន និងប្លុកមហាសាមគ្គីជាតិទាំងមូលក្នុងស្ថានភាពបច្ចុប្បន្ន៕

បកប្រែដោយ Thuy Anh