leftcenterrightdel
កងទ័ពទាំងមូលទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិដោយម្ចាស់ការ ត្រៀមខ្លួនរួចជាស្រេចក្នុងការជួយសង្គ្រោះ

សារទូរលេខបានលើកច្បាស់ថា៖ ស្ថាប័ននិងអង្គភាពក្នុងជួរកងទ័ពទាំងមូលត្រូវរក្សារបបប្រចាំការយ៉ាងតឹងរ៉ឹង ចាប់យកស្ថានភាពអាកាសធាតុ ឧតុនិយមនិងជលសាស្ត្រ។ នៅពេលដែលស្ថានការណ៍និងឧបទ្ទវហេតុស្មុគស្មាញកើតឡើងត្រូវតែបង្កើនក្រុមប្រចាំការ និងរាយការណ៍តាមបទប្បញ្ញត្តិ និងត្រៀមរួចជាស្រេចក្នុងការដាក់ពង្រាយកងកម្លាំងនិងមធ្យោបាយ ព្រមទាំងផ្ដល់យោបល់ និងលើកសំណើដើម្បីដោះស្រាយទាន់ពេលវេលា និងមានប្រសិទ្ធភាព។

ពិនិត្យប្រព័ន្ធការពាររន្ទះសម្រាប់បន្ទាយ លំនៅឋាន ឃ្លាំង និងស្ថានីយ៍; ពិនិត្យតំបន់ដែលមានហានិភ័យនៃការបាក់ដី ភ្លើងឆេះព្រៃជាដើម ដើម្បីមានវិធានការបង្ការ និងឆ្លើយតប។ រៀបចំវគ្គហ្វឹកហ្វឺនតាមផែនការ ព្រមទាំងធានាបាននូវសុវត្ថិភាពជាដាច់ខាតសម្រាប់កម្មាភិបាលនិងយុទ្ធជនទៅបំពេញការងារនៅខាងក្រៅ នៅពេលជួបប្រទះអាកាសធាតុគ្រោះថ្នាក់។ ទន្ទឹមនឹងនោះ សហការយ៉ាងសកម្មជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីត្រៀមរៀបចំកម្លាំង និងមធ្យោបាយចូលរួមឆ្លើយតប និងជំនះផលវិបាកនៃឧប្បត្តិហេតុ និងគ្រោះធម្មជាតិ។ល៕

បកប្រែដោយ Pham Diep