បន្ទាប់ពីរួមបញ្ចូលកងទ័ពការពារព្រំដែនខេត្ត An Giang និងខេត្ត Kien Giang និងបង្កើតគណៈកម្មការបញ្ជាកងទ័ពការពារព្រំដែនខេត្ត An Giang ក្រោមឧវាទបញ្ជាការដ្ឋានយោធាខេត្ត An Giang គណៈកម្មការបញ្ជាកងទ័ពការពារព្រំដែនខេត្ត An Giang ត្រូវបានប្រគល់ភារកិច្ចគ្រប់គ្រងខ្សែព្រំដែនដីគោកប្រវែងជាង ១៥០ គីឡូម៉ែត្រ។ ដំណើរបំពេញការងារនេះក្នុងបំណងក្ដាប់ស្ថានភាពនៅតំបន់ព្រំដែន ស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់ ជីវភាពរស់នៅប្រចាំថ្ងៃ ការគ្រប់គ្រងនិងការពារព្រំដែន... របស់កម្មាភិបាល យុទ្ធជន និងប្រជាពលរដ្ឋនៅតាមខ្សែបន្ទាត់ព្រំដែនដែលគ្រប់គ្រងដោយអង្គភាព។

leftcenterrightdel
លោកវរសេនីយ៍ឯក Pham Van Thang ស្តាប់របាយការណ៍ស្តីពីការគ្រប់គ្រង និងការពារព្រំដែន

បន្ទាប់ពីបានចុះពិនិត្យជាក់ស្តែង លោកវរសេនីយ៍ឯក Pham Van Thang បានជួបពិភាក្សាការងារជាមួយប៉ុស្តិ៍ការពារព្រំដែនតាមខ្សែបន្ទាត់ព្រំដែន។ លោកបានវាយតម្លៃខ្ពស់ចំពោះតួនាទី និងការទទួលខុសត្រូវរបស់កម្មាភិបាល និងយុទ្ធជននៃអង្គភាពនីមួយៗ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប៉ុស្តិ៍ការពារព្រំដែននានា តែងតែខិតខំប្រឹងប្រែង ជំនះការលំបាក និងត្រៀមខ្លួនទទួល និងបំពេញភារកិច្ចបានយ៉ាងល្អ។ ជាពិសេស អង្គភាពនានាបានបំពេញល្អនូវកិច្ចការបរទេសជាមួយកងកម្លាំងការពារព្រំដែនកម្ពុជា ហើយផ្លាស់ប្តូរយ៉ាងសកម្មនូវព័ត៌មាននិងស្ថានភាពតំបន់ព្រំដែន រួមគ្នាដោះស្រាយបញ្ហាដែលកើតឡើងនៅតាមព្រំដែន។​ លោកវរសេនីយ៍ឯក Pham Van Thang ចាត់ទុកថា ការតាមដានស្ថានការណ៍នៅមូលដ្ឋាន ការគ្រប់គ្រងព្រំដែនយ៉ាងតឹងរ៉ឹង ត្រូវគោរពតាមច្បាប់ បង្កើតលក្ខណៈងាយស្រួលសម្រាប់ធុរកិច្ច និងប្រជាពលរដ្ឋឆ្លងដែនដើម្បីធ្វើអាជីវកម្មដោយស្របច្បាប់...៕

បកប្រែដោយ Thuy Anh