អញ្ជើញចូលរួមកិច្ចប្រជុំមាន៖ លោកឧត្តមសេនីយ៍ឯក Trinh Van Quyet លេខាគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម  លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកគណៈកម្មាធិការបក្សយោធាមជ្ឈិម ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស។ អញ្ជើញចូលរួមកិច្ចប្រជុំនេះក៏មានអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស ថ្នាក់ដឹកនាំអគ្គសេនាធិការដ្ឋាននៃកងទ័ពប្រជាជនវៀតណាម អគ្គស្នងការដ្ឋាន​នយោបាយនៃកងទ័ពប្រជាជនវៀតណាម និងស្ថាប័ន អង្គភាពមួយចំនួននៃក្រសួងការពារប្រទេស។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang និងថ្នាក់ដឹកនាំក្រសួងការពារប្រទេសក្នុងកិច្ចប្រជុំ

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang និងប្រតិភូទាំង​ឡាយ​ក្នុងកិច្ចប្រជុំ

មានប្រសាសន៍ក្នុងកិច្ចប្រជុំ តាងនាមគណៈកម្មាធិការបក្សយោធាមជ្ឈិម ថ្នាក់ដឹកនាំក្រសួងការពារប្រទេស លោកនាយឧត្តមសេនីយ៍ Phan Van Giang បានទទួលស្គាល់ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់កម្មាភិបាល យុទ្ធជននៃកងទ័ពទាំងមូលក្នុងឆមាសទី១ ឆ្នាំ២០២៥ ដែលសម្រេចបានលទ្ធផល និងសមិទ្ធិផលល្អៗជាច្រើន។

ទាក់ទិននឹងទិសដៅ និងភារកិច្ចក្នុងឆមាសទី២ ឆ្នាំ២០២៥ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានបញ្ជាក់ថា៖ គោលនយោបាយ ភារកិច្ច និងដំណោះស្រាយជាក់លាក់ដែលបានលើកឡើងក្នុងសេចក្តីសន្និដ្ឋានរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម និងរបាយការណ៍របស់ក្រសួងការពារប្រទេសនឹងត្រូវបញ្ជូនទៅស្ថាប័ន អង្គភាពនានា ដើម្បីផ្សព្វផ្សាយ និងអនុវត្ត។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang មានប្រសាសន៍ក្នុងកិច្ចប្រជុំ

ដើម្បីសម្រេចបាននូវរាល់ភារកិច្ចដែលបានកំណត់នោះ លោករដ្ឋមន្ត្រី Phan Van Giang បានស្នើឱ្យស្ថាប័ន អង្គភាពនានាផ្តោតលើការធ្វើសេនាធិការយុទ្ធសាស្ត្រជូនបក្ស និងរដ្ឋលើវិស័យយោធាការពារជាតិ ផ្តោតលើការលើកកំពស់សមត្ថភាពស្រាវជ្រាវ ព្យាករណ៍ជាយុទ្ធសាស្ត្រ វាយតម្លៃស្ថានភាពឱ្យបានត្រឹមត្រូវ ផ្តល់យោបល់ជូនបក្ស និងរដ្ឋលើការរៀបចំផែនការ និងយុទ្ធសាស្ត្រយោធាការពារជាតិ ដើម្បីបំពេញភារកិច្ចការពារមាតុភូមិ ដោះស្រាយរាល់ស្ថានការណ៍កើតឡើង​ឲ្យបានទាន់ពេល។

បន្តសម្របសម្រួលអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគម្រោង និងភារកិច្ចនានាដែលត្រូវបានប្រគល់ជូន ក្នុងកម្មវិធីការងារឆ្នាំ២០២៥ របស់ការិយាល័យនយោបាយ គណៈលេខា មជ្ឈិមបក្ស កម្មវិធីការងាររបស់រដ្ឋាភិបាល នាយករដ្ឋមន្ត្រី និងគណៈកម្មាធិការបក្សយោធាមជ្ឈិម គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ផ្តោតលើគម្រោង ផែនការ និងប្រព័ន្ធច្បាប់ស្តីពីយោធាការពារជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ធានាការការពារជាតិ និងសន្តិសុខក្នុងតំបន់រហូតដល់ឆ្នាំ២០៣០ ដោយមានចក្ខុវិស័យដល់ឆ្នាំ២០៥០ លើកកំពស់ប្រសិទ្ធភាពនិងតួនាទីស្នូលក្នុងការកសាងខឿនការពារជាតិដោយប្រជាជនទាំងមូល និងប្រៀបការពារជាតិដោយប្រជាជនទាំងមូលផ្សារភ្ជាប់ជាមួយប្រៀបការពារសន្តិសុខដោយប្រជាជនទាំងមូលឲ្យកាន់តែរឹងមាំ។

leftcenterrightdel
ប្រតិភូអញ្ជើញចូលរួម​កិច្ចប្រជុំ
leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសង្កត់ធ្ងន់ថា គណៈកម្មាធិការបក្ស និងមេបញ្ជាការគ្រប់លំដាប់ថ្នាក់ត្រូវពង្រឹងការកសាងស្ថាប័ន និងអង្គភាពឲ្យ​រឹងមាំខាង​នយោបាយ លើកកំពស់គុណភាពនៃការអប់រំនយោបាយ និងសតិអារម្មណ៍ សំរបសំរួលបានល្អក្នុងការរៀបចំរាល់សកម្មភាពដើម្បីអបអរសាទរពិធីរំលឹកខួបអនុស្សាវរីយ៍ និងព្រឹត្តិការណ៍សំខាន់ៗ របស់ប្រទេស និងកងទ័ព ជាពិសេសពិធីរំលឹកខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា ទិវាបុណ្យឯករាជ្យជាតិ ២ កញ្ញា និងខួបលើកទី ៨០ នៃទីវាបង្កើតអគ្គសេនាធិការដ្ឋាន នៃកងទ័ពប្រជាជនវៀតណាម៕

បកប្រែដោយ Duy Hoan