បដិវត្តន៍ខែសីហា ឆ្នាំ១៩៤៥ គឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយដែល​ចាប់បដិសន្ធិសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ដែលបច្ចុប្បន្នជាសាធារណរដ្ឋសង្គមនិយមវៀតណាម។ ជោគជ័យនៃបដិវត្តខែសីហាឆ្នាំ ១៩៤៥ បានលើកទឹកចិត្តយ៉ាងខ្លាំងដល់ចលនារំដោះជាតិរបស់បណ្តាប្រទេសក្រោមនឹមអាណានិគមជុំវិញពិភពលោក។

leftcenterrightdel
លោកស្រី Pham Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម (រូបថត៖ plo.vn)

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមបានគូសបញ្ជាក់ថា “ការប្រារព្ធទិវាបុណ្យឯករាជ្យជាតិ២ កញ្ញា ឆ្នាំនេះ បញ្ជាក់ពីអត្ថន័យដ៏ធំធេង ដើម្បីលើកតម្កើងចំពោះសមិទ្ធិផលរបស់ប្រជាជនវៀតណាមក្នុងការតស៊ូរំដោះជាតិ ការបង្រួបបង្រួមជាតិ ការកសាង និងការពារជាតិ ក៏ដូចជាដំណើរការផ្លាស់ប្តូរថ្មី ដើម្បីឱ្យមានប្រទេសវៀតណាមមួយដែលកំពុងឈានចូលដល់សម័យឈានទៅមុខ និងអភិវឌ្ឍន៍ខ្លាំងក្លាដូចសព្វថ្ងៃនេះ”។

ការប្រារព្ធពិធីនេះក៏ជាឱកាសមួយដើម្បីបង្ហាញពីការដឹងគុណចំពោះការគាំទ្រ និងជំនួយរបស់មិត្តភក្តិអន្តរជាតិ និងអ្នកជឿនលឿនជុំវិញពិភពលោក ដែលជាកត្តាសំខាន់ក្នុងជោគជ័យនៃបដិវត្តន៍ខែសីហាកាលពីមុន និងវៀតណាមនាពេលបច្ចុប្បន្ន។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមបានចាត់ទុកថា ក្នុងឱកាសនេះ វៀតណាមមានបំណងរួមជាមួយមិត្តអន្តរជាតិលើកតម្កើងតម្លៃឯករាជ្យ និងសេរីភាព។ ដោយមានអត្ថន័យពិសេសនោះ នាពេលថ្មីៗនេះ វៀតណាមបានផ្ញើលិខិតអញ្ជើញមិត្តភ័ក្តិអន្តរជាតិចូលរួមក្នុងឱកាសនេះ។

រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានផ្ញើលិខិតអញ្ជើញរដ្ឋមន្ត្រីការពារជាតិនៃបណ្តាប្រទេស រួមទាំងប្រទេសជាមិត្តប្រពៃណី អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិ២ កញ្ញា ហើយបានបញ្ជូនកម្លាំងទៅចូលរួមដង្ហែក្បួនព្យុហយាត្រាក្នុងពិធីនោះ។

លោកស្រី Pham Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម បានមានប្រសាសន៍ថា “ទាំងនេះគឺជាសកម្មភាពបង្ហាញពីទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងចំណងមិត្តភាពរវាងប្រជាជន និងកងទ័ពជាមួយប្រទេសជាមិត្ត។ ទន្ទឹមនឹងនោះ អះអាងនូវគោលនយោបាយការបរទេសឯករាជ្យ ស្វាយភាព ពហុភាគីភាវូបនីយកម្ម ការធ្វើពិពិធកម្ម ភាពជាមិត្ត និងជាដៃគូជឿទុកចិត្ត ជាមួយប្រទេសទាំងអស់”៕

បកប្រែដោយ Duy Hoan