លោកនាយឧត្តមសេនីយ៍ Phan Van Giang ចូលរួមសកម្មភាពនានានៅតំបន់ ATK Dinh Hoa ខេត្ត Thai Nguyen
កប.អនឡាញ - នាថ្ងៃទី ២ ខែសីហា នៅតំបន់កេរ្ដិ៍ដំណែលប្រវត្តិសាស្ត្រជាតិពិសេស ATK Dinh Hoa (ខេត្ត Thai Nguyen វៀតណាម) លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានចូលរួមសកម្មភាពនានាក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី ៨០ នៃទិវាប្រពៃណីរបស់អគ្គសេនាធិការដ្ឋាននៃកងទ័ពប្រជាជនវៀតណាម (ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ១៩៤៥/ ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០២៥)។
នៅវិមានគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ ប្រតិភូទាំងឡាយបានអុជធូប និងសម្ដែងនូវការដឹងគុណចំពោះគុណបំណាច់ដ៏ធំធេងរបស់លោកប្រធានហូជីមិញ។ បក្សទាំងមូល កងទ័ពទាំងមូល និងប្រជាជនវៀតណាមទាំងមូលប្តេជ្ញាដើរតាមមាគ៌ាដែលបានជ្រើសរើសដោយបក្ស និងលោកប្រធាន ហូជីមិញ ហើយហាត់ពត់លត់ដំលើកកម្ពស់ការសិក្សា និងធ្វើតាមសតិអារម្មណ៍ សីលធម៌ និងរចនាបថធ្វើការរបស់លោកប្រធានហូជីមិញជានិច្ច បន្តកសាងកងទ័ពប្រជាជនវៀតណាមឲ្យមានរបៀបរៀបរយ ចំណាន និងទំនើប បំពេញភារកិច្ចកសាង និងការពារមាតុភូមិសង្គមនិយមវៀតណាមប្រកបដោយជោគជ័យ។
    |
 |
លោកនាយឧត្តមសេនីយ៍ Phan Van Giang និងប្រតិភូដាក់កម្រងផ្កា និងអុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ |
គណៈប្រតិភូបានទៅទស្សនាតំបន់ដែលជាប់ពាក់ព័ន្ធជាមួយការដឹកនាំតស៊ូប្រយុទ្ធប្រឆាំងនឹងអាណានិគមបារាំងរបស់គណៈកម្មាធិការមជ្ឈិមបក្ស រដ្ឋាភិបាល និងអគ្គបញ្ជាការដ្ឋានដូចជា៖ លំនៅដ្ឋាន និងកន្លែងធ្វើការរបស់លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap; វិមានគោរពវិញ្ញាណក្ខន្ធលោកនាយឧត្តមសេនីយ៍ Hoang Van Thai ប្រធានអគ្គសេនាធិការដំបូងនៃកងទ័ពប្រជាជនវៀតណាម; ការិយាល័យនៃអគ្គសេនាធិការដ្ឋាន និងសំណង់អនុស្សាវរីយ៍នៅតំបន់ ATK។
* នាយប់ថ្ងៃទី ២ ខែសីហា លោកនាយឧត្តមសេនីយ៍ Phan Van Giang និងគណៈប្រតិភូនៃគណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសបានចូលរួមកម្មវិធីសិល្បៈអបអរសាទរខួបលើកទី ៨០ នៃការបង្កើតអគ្គសេនាធិការដ្ឋាននៅទីលាន ATK Dinh Hoa។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយអគ្គសេនាធិការដ្ឋាននៃកងទ័ពប្រជាជនវៀតណាម មជ្ឈមណ្ឌលវិទ្យុ និងទូរទស្សន៍យោធា គណៈកម្មាធិការប្រជាជនខេត្ត Thai Nguyen និងបញ្ជាការដ្ឋានយោធភូមិភាគទី១៕
បកប្រែដោយ Thuy Anh