លោក Vijay D Chafekar នាយកប្រតិបត្តិនៃមជ្ឈមណ្ឌល ReCAAP ISC បានធ្វើជាអធិបតីនៃពិធីបិទ។ ព្រឹត្តិការណ៍មានការចូលរួមពីប្រតិភូមកពីប្រទេសវៀតណាម ប្រ៊ុយណេ កម្ពុជា ចិន មីយ៉ាន់ម៉ា ថៃ ហ្វីលីពីន និងម៉ាឡេស៊ី។

គួររំលឹកដែរថា នៅក្នុងសម័យប្រជុំនាពេលព្រឹក ក្រោមការដឹកនាំរបស់លោក Vijay D Chafekar ប្រតិភូទាំងឡាយបានពិភាក្សា និងផ្លាស់ប្តូរជាក្រុមលើបញ្ហាទាក់ទងនឹងសន្តិសុខ និងសុវត្ថិភាពនៃការធ្វើនាវាចរណ៍នៅក្នុងតំបន់ដែលភាគីទាំងអស់មានការយកចិត្តទុកដាក់ដូចគ្នា ជាពិសេសយន្តការសហប្រតិបត្តិការ ការចូលរួមកិច្ចសហការរវាងប្រទេស កងកម្លាំង ស្ថាប័ន និងសហគ្រាសនានាក្នុងការប្រយុទ្ធប្រឆាំងនឹងចោរសមុទ្រ និងការប្លន់ប្រដាប់អាវុធប្រឆាំងនឹងកប៉ាល់។

leftcenterrightdel
លោក Vijay D Chafekar ថ្លែងសុន្ទរកថាបិទកិច្ចប្រជុំ

ក្នុងរយៈពេល ២ ថ្ងៃធ្វើការ ប្រតិភូទាំងឡាយបានផ្តោតលើការផ្លាស់ប្តូរ និងចែករំលែកវិធីសាស្រ្ត និងស្ថានភាពនៃការប្រយុទ្ធប្រឆាំងនឹងចោរសមុទ្រ និងការប្លន់ប្រដាប់អាវុធប្រឆាំងនឹងកប៉ាល់នៃប្រទេសនានា ចាប់ពីដើមឆ្នាំ២០២៥ រហូតដល់សព្វថ្ងៃនេះ និងការកំណត់ទិសដៅដើម្បីពង្រឹងយន្តការចែករំលែកព័ត៌មាន លើកកម្ពស់សមត្ថភាពសហការ និងការឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះការគំរាមកំហែងថ្មីៗនៅលើសមុទ្រ ហើយលើកឡើងគំនិតផ្តួចផ្តើមដើម្បីជម្រុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងឡាយ។ នៅក្នុងសុន្ទរកថាបិទ លោក Vijay D Chafekar បានសង្កត់ធ្ងន់ថា នៅក្នុងបរិបទបច្ចុប្បន្ន ការចែករំលែកព័ត៌មាន និងការវិភាគទិន្នន័យនៅតែជាកត្តាសំខាន់ៗដើម្បីប្រយុទ្ធប្រឆាំងនឹងចោរសមុទ្រ និងការប្លន់ប្រដាប់អាវុធប្រឆាំងនឹងកប៉ាល់នៅក្នុងតំបន់អាស៊ី។ វិធានការទាំងឡាយនេះត្រូវតែគាំទ្រដោយសកម្មភាពអនុវត្តច្បាប់ដ៏ម៉ឺងម៉ាត់ របស់ប្រទេស និងកងកម្លាំងទាំងឡាយដើម្បីធានាបាននូវប្រសិទ្ធភាព។ ដូច្នេះ ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធទាំងអស់ដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាសន្តិសុខនៃការធ្វើនាវាចរណ៍ និងឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈមថ្មីៗនៅលើសមុទ្រ។

លទ្ធផលនៃកិច្ចប្រជុំនៅប្រទេសវៀតណាមលើកនេះគឺជាមូលដ្ឋានដ៏សំខាន់មួយ រួមចំណែកដល់ការបង្កើនសមត្ថភាពសហការរវាងស្ថាប័នចែករំលែកព័ត៌មានរបស់ប្រទេសនានា ពង្រឹងមិត្តភាព និងទំនុកចិត្តរវាងកងកម្លាំងអនុវត្តច្បាប់នៅតាមសមុទ្រនិយាយដោយឡែក និងប្រទេសនានាក្នុងតំបន់និយាយរួម៕

បកប្រែដោយ Thuy Anh