ដោយវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់នៃកិច្ចប្រជុំនេះ លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ កិច្ចប្រជុំនេះបានលើសពីកម្រិតនៃព្រឹត្តិការណ៍ប្រចាំឆ្នាំ ក្លាយជានិមិត្តរូបដ៏រស់រវើកនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-អាមេរិក ព្រមទាំង ជាវេទិកាដ៏សំខាន់មួយសម្រាប់រដ្ឋាភិបាល និងសហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ ចែករំលែកចក្ខុវិស័យ លើកឡើងគំនិត ដំណោះស្រាយ និងសហការធ្វើសកម្មភាពដើម្បីអនាគតប្រកបដោយចីរភាព បរិយាប័ន្ន និងការអភិវឌ្ឍនៃប្រទេសទាំងពីរ។

leftcenterrightdel
លោក Bui Thanh Son ថ្លែងប្រសាសន៍ក្នុងកិច្ចប្រជុំ (រូបថត៖ vnanet.vn)

នៅក្នុងកិច្ចប្រជុំនេះ លោក Bui Thanh Son បានអំពាវនាវដល់សហគមន៍ធុរកិច្ចអាមេរិកឲ្យបន្តពង្រីកការវិនិយោគ ការរួមដំណើរជាមួយប្រទេសវៀតណាមក្នុងវិស័យថាមពលស្អាត នវានុវត្តន៍ ការធ្វើបរិវត្តកម្មឌីជីថល និងការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់ ព្រមទាំង ស្នើឲ្យរដ្ឋាភិបាលអាមេរិកចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិកាជាមួយប្រទេសវៀតណាម។

លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ប្រទេសវៀតណាមតែងតែយកចិត្តទុកដាក់ដល់់ការជម្រុញទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មដោយយុត្តិធម៌ និងនាំមកនូវផលប្រយោជន៍ទៅវិញទៅមកជាមួយសហរដ្ឋអាមេរិក ហើយតែងតែខិតខំកសាងបរិយាកាសអាជីវកម្មអំណោយផលបំផុតសម្រាប់សហគមន៍ធុរកិច្ចនិយាយរួម និងធុរកិច្ចអាមេរិកនិយាយដោយឡែក៕

បកប្រែដោយ Thuy Anh