ពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងនឹងចោរសមុទ្រនៅអាស៊ី
កប.អនឡាញ - នាថ្ងៃទី១១ ខែវិច្ឆិកា នៅទីក្រុងហាណូយ កងឆ្មាំសមុទ្រវៀតណាមបានសម្របសម្រួលជាមជ្ឈមណ្ឌលចែករំលែកព័ត៌មានអំពីការប្រយុទ្ធប្រឆាំងនឹងចោរសមុទ្រ និងការប្លន់ប្រដាប់អាវុធប្រឆាំងនឹងកប៉ាល់នៅអាស៊ី (ReCAAP ISC) ដើម្បីរៀបចំពិធីបើកកិច្ចប្រជុំក្រុមមជ្ឈមណ្ឌល ReCAAP ISC។
កិច្ចប្រជុំនេះមានការចូលរួមពីលោកវរសេនីយ៍ឯក Luong Dinh Hung ប្រធាននាយកដ្ឋានកិច្ចការវិជ្ជាជីវៈ និងច្បាប់ កងឆ្មាំសមុទ្រវៀតណាម; លោក Vijay D Chafekar នាយកប្រតិបត្តិនៃមជ្ឈមណ្ឌល ReCAAP ISC និងប្រតិភូមកពីប្រទេស៖ វៀតណាម ចិន ប្រ៊ុយណេ កម្ពុជា ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន ថៃ។
ខ្លឹមសារនៃកិច្ចប្រជុំផ្តោតលើស្ថានភាពចោរសមុទ្រ និងការប្លន់ប្រដាប់អាវុធប្រឆាំងនឹងកប៉ាល់នៅអាស៊ី ការចែករំលែកបទពិសោធន៍របស់មជ្ឈមណ្ឌល ReCAAP ISC និងភ្នាក់ងារសន្តិសុខនាវាចរណ៍នៃប្រទេសនានាក្នុងការផ្លាស់ប្តូរព័ត៌មាន និងការដោះស្រាយឧប្បត្តិហេតុទាក់ទងនឹងសន្តិសុខនាវាចរណ៍។ កម្មវិធីកិច្ចប្រជុំក្រុម ReCAAP ISC ប្រព្រឹត្តទៅរហូតដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥៕
បកប្រែដោយ Huyen Trang