នៅក្នុងជំនួបនេះ លោក To Lam អគ្គលេខាធិបក្ស បានវាយតំលៃខ្ពស់ និងស្វាគមន៍យ៉ាងខ្លាំងចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុន Luxshare-ICT ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការវិនិយោគ អាជីវកម្មនៅក្នុងប្រទេសវៀតណាមក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ដែលមានដើមទុនវិនិយោគសរុបជាង ១.៨ ពាន់លានដុល្លារអាមេរិក ដែលបង្កើតការងារធ្វើជូនពលកររាប់ម៉ឺននាក់។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស ទទួលជួបលោក Wang Laisheng អនុប្រធានសម្ព័ន្ធក្រុមហ៊ុន Luxshare-ICT  ប្រទេសចិន

ថ្លែងអំណរគុណលោក Wang Laisheng ចំពោះការវាយតម្លៃវិជ្ជមានរបស់លោកចំពោះការអភិវឌ្ឍ របស់ប្រទេសវៀតណាម លោកអគ្គលេខាបក្សបានបញ្ជាក់ថា វៀតណាមសម្រេចបានលទ្ធផលគួរឱ្យលើកទឹកចិត្ត ហើយនឹងបន្តខិតខំប្រឹងប្រែងដើម្បីរក្សាស្ថិរភាពនយោបាយ និងសង្គម កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ។ ដោយវាយតំលៃខ្ពស់ចំពោះការវិវឌ្ឍជាវិជ្ជមាននៃទំនាក់ទំនងនយោបាយ និងកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យផ្សេងៗរវាងវៀតណាម និងចិនក្នុងរយៈពេលថ្មីៗនេះ លោកអគ្គលេខាបក្សបានមានប្រសាសន៍ថា ទាំងនេះគឺជាលក្ខខណ្ឌ និងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរបង្កើនការផ្លាស់ប្តូរ ពង្រីកកិច្ចសហប្រតិបត្តិការ សម្រេចបានជោគជ័យរួមគ្នា រួមចំណែកដល់ការពង្រឹងទំនាក់ទំនងអំពីផលប្រយោជន៍រវាងប្រទេសទាំងពីរ។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស ទទួលជួបលោក Wang Laisheng អនុប្រធានសម្ព័ន្ធក្រុមហ៊ុន Luxshare-ICT  ប្រទេសចិន

លោក Wang Laisheng អនុប្រធានសម្ព័ន្ធក្រុមហ៊ុន Luxshare-ICT បានសម្តែងកិត្តិយស និងថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះលោកអគ្គលេខាបក្សដែលបានចំណាយពេលវេលាដ៏មានតំលៃរបស់ខ្លួនដើម្បីទទួលជួបជាមួយលោក និងបានរាយការណ៍ទៅលោកអគ្គលេខាបក្ស អំពីលទ្ធផលអាជីវកម្ម និងការអភិវឌ្ឍន៍របស់ក្រុមហ៊ុន។ លោក Wang Laisheng បានសង្កត់ធ្ងន់ថា ក្រុមហ៊ុនតែងតែចាត់ទុកប្រទេសវៀតណាមជាមជ្ឈមណ្ឌលផលិតកម្មដ៏សំខាន់បំផុតក្នុងចំណោមប្រទេស និងដែនដីចំនួន ២៩ ដែលក្រុមហ៊ុនវិនិយោគនៅបរទេស។ ថ្នាក់ដឹកនាំនៃក្រុមហ៊ុន Luxshare-ICT បានបញ្ជាក់ថា នឹងតែងតែផ្តោតលើការបណ្តុះបណ្តាល និងលើកកំពស់សមត្ថភាពជូនវិស្វករ និងធនធានមនុស្សវៀតណាម ដោយអត្រាធ្វើមូលដ្ឋានីយកម្មធនធានមនុស្សរបស់ក្រុមហ៊ុនតែងតែជាប់ចំណាត់ថ្នាក់លេខមួយក្នុងចំណោមសហគ្រាសបរទេស។

ដោយយល់ស្របនឹងមតិតម្រង់ទិសសំខាន់ៗរបស់លោកអគ្គលេខាបក្ស និងបង្ហាញពីទំនុកចិត្តលើការអភិវឌ្ឍន៍របស់ប្រទេសវៀតណាមនោះ លោក Wang Laisheng បានបញ្ជាក់ថា ក្រុមហ៊ុន Luxshare-ICT នឹងបន្តវិនិយោគ និងពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសវៀតណាម តាមរយៈការអនុវត្តគម្រោងវិនិយោគធំៗមួយចំនួនលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅក្នុងខេត្ត Bac Ninh និងតំបន់ផ្សេងៗទៀត ជាមួយនឹងទំហំចំណូលនៃគម្រោងថ្មីៗមិនតិចជាង ១០ ពាន់លានដុល្លារអាមេរិក ដោយហេតុនេះរួមចំណែកដល់ការលើកកម្ពស់តួនាទីរបស់វៀតណាមនៅក្នុងខ្សែសង្វាក់ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់នៅក្នុងតំបន់ និងពិភពលោក៕

បកប្រែដោយ​ Duy Hoan