លោក To Lam អគ្គលេខាបក្ស វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងសហប្រតិបត្តិការរវាងខេត្តកាណាហ្គាវ៉ា (ជប៉ុន) និងវៀតណាម
កប.អនឡាញ - នៅថ្ងៃទី១៥ ខែវិច្ឆិកា នៅទីស្នាក់ការមជ្ឈិមបក្ស លោក To Lam អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម បានទទួលជួបលោក Kuroiwa Yuji អភិបាលខេត្តកាណាហ្គាវ៉ា ប្រទេសជប៉ុនក្នុងឱកសមកបំពេញទស្សនកិច្ចការងារនៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា។
លោក To Lam អគ្គលេខាបក្ស បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកជាក់ស្តែងរបស់លោក Kuroiwa អភិបាលខេត្ត និងអាជ្ញាធរខេត្តកាណាហ្គាវ៉ា ក្នុងការលើកកម្ពស់ទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាងខេត្តកាណាហ្គាវ៉ា និងវៀតណាមក្នុងវិស័យសេដ្ឋកិច្ច វិនិយោគ វប្បធម៌ អប់រំ ការងារ ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋាននានារបស់វៀតណាមដែរ។
    |
 |
|
លោក To Lam អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម ទទួលជួបលោក Kuroiwa Yuji អភិបាលខេត្តកាណាហ្គាវ៉ា |
លោក To Lam អគ្គលេខាបក្ស បានសង្កត់ធ្ងន់ថា ខេត្តកាណាហ្គាវ៉ា គឺជាមូលដ្ឋានដំបូងគេរបស់ប្រទេសជប៉ុនរៀបចំព្រឹត្តិការណ៍ពិធីបុណ្យ និងសិក្ខាសាលាស្តីពីការវិនិយោគ និងការងារប្រចាំឆ្នាំទាំងនៅប្រទេសជប៉ុន និងវៀតណាម។ លោក To Lam អគ្គលេខាបក្ស ចាត់ទុកថា ព្រឹត្តិការណ៍ទាំងនេះនឹងបន្តជាកន្លែងតភ្ជាប់ទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ រួមចំណែកដល់ការបង្កើនការយល់ដឹងគ្នា និងចំណងមិត្តភាពរវាងប្រទេសទាំងពីរ បង្កើនការផ្លាស់ប្តូរវប្បធម៌ ទេសចរណ៍និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ ព្រមទាំងលោក To Lam អគ្គលេខាបក្ស សង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការវប្បធម៌គឺជាកត្តាសំខាន់ដើម្បីពង្រឹងទំនាក់ទំនងសហប្រតិបត្តិការ និងមិត្តភាពរវាងវៀតណាម និងជប៉ុន។
លោក Kuroiwa បញ្ជាក់ថា ខេត្តកាណាហ្គាវ៉ា នឹងជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យការងារ ការផ្លាស់ប្ដូរប្រជាជននិងប្រជាជន និងវប្បធម៌ ក៏ដូចជាលើកទឹកចិត្តដល់អាជីវកម្មនានារបស់ខេត្តចូលមកវិនិយោគនៅវៀតណាម។ លោកបន្ថែមថា ត្រៀមខ្លួនរួចជាស្រេចសម្រាប់ការចែករំលែកបទពិសោធន៍ក្នុងការថែទាំសុខភាព និងទប់ស្កាត់ភាពចាស់នៃចំនួនប្រជាជនតាមរយៈគំនិតផ្តួចផ្តើម MEBYO (គំនិតផ្តួចផ្តើមស្តីពីការរក្សាអាយុជីវិតឱ្យបានយូរ និងមានសុខភាពល្អសម្រាប់ប្រជាជន) ដែលកំពុងត្រូវបានអនុវត្តនៅក្នុងខេត្ត ហើយត្រូវបានបញ្ចូលក្នុង ឯកសារសហប្រតិបត្តិការដែលបានចុះហត្ថលេខាជាមួយក្រសួងសុខាភិបាលវៀតណាម។
ដោយយល់ស្របនឹងសំណើរបស់អភិបាលខេត្តកាណាហ្គាវ៉ា លោក To Lam អគ្គលេខាបក្ស បានសម្តែងការជឿជាក់ថា នាពេលខាងមុខ ខេត្ត កាណាហ្គាវ៉ា នឹងបន្តលើកកម្ពស់ប្រៀបខ្លាំងរបស់ខ្លួន ជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ ការផ្លាស់ប្តូរវប្បធម៌និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលធនធានមនុស្សជាមួយមូលដ្ឋាននានារបស់វៀតណាម។ លោក To Lam អគ្គលេខាបក្ស ស្នើឱ្យខេត្តកាណាហ្គាវ៉ា បន្តរៀបចំពិធីបុណ្យវប្បធម៌វៀតណាម-ជប៉ុន ហើយបន្តគាំទ្រដល់សហគមន៍ជនជាតិវៀតណាមចំនួន ៤០.០០០ នាក់ ដែលកំពុងរស់នៅ សិក្សា និងធ្វើការ ក៏ដូចជាសកម្មភាពរបស់សហគ្រាសវៀតណាមនៅក្នុងខេត្តផងដែរ៕
បកប្រែដោយ Pham Diep