ជម្រុញទំនាក់ទំនងវៀតណាម-ឡាវឲ្យអភិវឌ្ឍយ៉ាងជាក់ស្តែង និងចីរភាពនៅក្នុងសម័យកាលថ្មីនេះ
កប.អនឡាញ - ក្នុងបំណងត្រៀមរៀបចំសម្រាប់ដំណើរទស្សនកិច្ចនាពេលខាងមុខរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងប្រទេសទាំងពីរ លោក Ho Duc Phoc ឧបនាយករដ្ឋមន្ត្រីវៀតណាម បានដឹកនាំគណៈប្រតិភូរដ្ឋាភិបាលវៀតណាមទៅបំពេញទស្សនកិច្ចការងារនៅប្រទេសឡាវចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា។
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា លោក Ho Duc Phoc ឧបនាយករដ្ឋមន្ត្រី បានជួបជាមួយលោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ និងជួបពិភាក្សាជាមួយលោក Saleumxay Kommasith ឧបនាយករដ្ឋមន្ត្រីឡាវ។
    |
 |
|
លោក Ho Duc Phoc ឧបនាយករដ្ឋមន្ត្រី ជួបជាមួយលោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ (រូបថត៖ chinhphu.vn) |
នៅក្នុងជំនួបជាមួយលោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ លោក Ho Duc Phoc បានរាយការណ៍ជូនលោក Thongloun Sisoulith អំពីលទ្ធផលនៃកិច្ចពិភាក្សាជាមួយលោក Saleumxay Kommasith ឧបនាយករដ្ឋមន្ត្រីឡាវ។ ភាគីទាំងពីរបានវាយតម្លៃចំពោះស្ថានភាពសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលកន្លងមកនេះ ពិនិត្យឡើងវិញនូវការអនុវត្តគម្រោងសហប្រតិបត្តិការសំខាន់ៗ ពិភាក្សាអំពីវិធានការដើម្បីដោះស្រាយការលំបាក និងឧបសគ្គ ព្រមទាំងដឹកនាំក្រសួង និងស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរឲ្យសហការយ៉ាងជិតស្និទ្ធ ដើម្បីជម្រុញឲ្យទំនាក់ទំនងវៀតណាម-ឡាវអភិវឌ្ឍយ៉ាងជាក់ស្តែង និងចីរភាពនៅក្នុងសម័យកាលថ្មីនេះ។ ភាគីទាំងពីរបានឯកភាពគ្នាលើខ្លឹមសារសំខាន់ៗមួយចំនួន និងដំណោះស្រាយសំខាន់ៗសម្រាប់គម្រោងជាក់លាក់មួយចំនួន។
លោក Ho Duc Phoc បានសម្តែងនូវក្តីសង្ឃឹមថា ថ្នាក់ដឹកនាំជាន់ខ្ពស់ឡាវនឹងបន្តយកចិត្តទុកដាក់ និងដឹកនាំស្ថាប័នពាក់ព័ន្ធរបស់ឡាវ បន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ចវៀតណាមក្នុងការវិនិយោគនៅប្រទេសឡាវ ជាពិសេសលើកទឹកចិត្តសាជីវកម្មធំៗរបស់វៀតណាមឲ្យវិនិយោគ និងធ្វើអាជីវកម្ម រួមចំណែកដល់ការកសាង និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសឡាវ។
សូមរំលឹកថា នៅរសៀលថ្ងៃដដែលនោះ ក្នុងកិច្ចពិភាក្សាជាមួយលោក Saleumxay Kommasith ឧបនាយករដ្ឋមន្ត្រីឡាវ លោក Ho Duc Phoc បានលើកឡើងដំណោះស្រាយមួយចំនួន ដើម្បីដោះស្រាយការលំបាក និងឧបសគ្គនៅពេលខាងមុខ។ ទន្ទឹមនឹងនោះ ចែករំលែកបទពិសោធន៍របស់វៀតណាមក្នុងការផ្តោតលើការកសាងហេដ្ឋារចនាសម្ព័ន្ធ ច្បាប់ និងការបង្កើនចំណូលថវិកា៕
បកប្រែដោយ Thuy Anh