ដើម្បីអនុវត្តខ្លឹមសារដែលបានព្រមព្រៀងគ្នាដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក្នុងដំណើរទស្សនកិច្ច លោក Le Hoai Trung បានស្នើថា ក្រសួងការបរទេសទាំងពីរត្រូវលើកកម្ពស់តួនាទីជាអ្នកត្រួសត្រាយផ្លូវក្នុងការជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងហ្ស៊កដានី រៀបចំកិច្ចពិគ្រោះយោបល់នយោបាយ និងតែងតាំងកុងស៊ុលកិត្តិយសនៅក្នុងប្រទេសនីមួយៗ។

leftcenterrightdel
លោក Le Hoai Trung ជួបជាមួយលោក Ayman Al Safadi (រូបថត៖ vnanet.vn)

លោក Le Hoai Trung ក៏បានស្នើផងដែរថា ក្រសួងការបរទេសទាំងពីរសហការជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ កសិកម្ម សុខាភិបាល និងសុខភាព ការអប់រំ និងបណ្តុះបណ្តាល ទេសចរណ៍ និងជំនួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន។

លោក Ayman Al Safadi បានបញ្ជាក់ថា វៀតណាមគឺជាដៃគូសំខាន់មួយរបស់ប្រទេសហ្ស៊កដានី និងជាច្រកទ្វារសម្រាប់ប្រទេសហ្ស៊កដានីចូលទៅក្នុងទីផ្សារអាស៊ីអាគ្នេយ៍។ លោកបានអះអាងថា ក្រសួងការបរទេស និងអាណិកជនហ្ស៊កដានីនឹងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងការបរទេសវៀតណាម ដើម្បីបង្កើតផែនទីបង្ហាញផ្លូវសម្រាប់អនុវត្តវិធានការទាំងនេះ។ លោកបានស្នើឱ្យប្រទេសទាំងពីរពិនិត្យឡើងវិញនូវកិច្ចព្រមព្រៀងទាំងអស់ដែលត្រូវចុះហត្ថលេខានៅពេលខាងមុខ ដើម្បីបង្កើតក្របខ័ណ្ឌច្បាប់សម្រាប់ទំនាក់ទំនងទ្វេភាគី និងបង្កើតយន្តការសហប្រតិបត្តិការដើម្បីអនុវត្តការប្តេជ្ញាចិត្តនៃដំណើរទស្សនកិច្ច៕

បកប្រែដោយ Thuy Anh