ពិធីបុណ្យរដូវស្លឹកឈើជ្រុះហាណូយលើកទី ៣ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែវិច្ឆិកា
កប.អនឡាញ - នៅព្រឹកថ្ងៃទី ១៩ ខែវិច្ឆិកា មន្ទីរទេសចរណ៍ហាណូយបានប្រកាសពីការរៀបចំពិធីបុណ្យរដូវស្លឹកឈើជ្រុះហាណូយលើកទី ៣ ឆ្នាំ ២០២៥។
ពិធីបុណ្យនេះគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅផ្លូវដើរថ្មើជើង Tran Nhan Tong និងឧទ្យាន Thong Nhat ក្រោមប្រធានបទ "រដូវស្លឹកឈើជ្រុះហាណូយ - រដូវនៃការចងចាំ"។
    |
 |
|
ផ្ទាំងប៉ាណូផ្សព្វផ្សាយពិធីបុណ្យរដូវស្លឹកឈើជ្រុះហាណូយឆ្នាំ ២០២៥ |
ពិធីបុណ្យឆ្នាំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើតឡើងវិញនូវសម្រស់ពិសេសនៃទីក្រុងហាណូយនៅរដូវស្លឹកឈើជ្រុះ - ជាកន្លែងរក្សាការចងចាំ វប្បធម៌ និងជីវិតទំនើបដែលលាយឡំគ្នានៅក្នុងការតាំងពិព័រណ៍នីមួយៗ និងសកម្មភាពសិល្បៈនីមួយៗ។
ជាមួយនឹងស្តង់ទំនិញចំនួន ១៥០ ពិធីបុណ្យនេះបានប្រមូលផ្តុំការចូលរួមពីមូលដ្ឋាន ឃុំ សង្កាត់ អាជីវកម្មអាកាសចរណ៍ និងទេសចរណ៍ ភូមិសិប្បកម្មប្រពៃណី សិប្បករ។ល៕
បកប្រែដោយ Pham Diep